រាជធានីភ្នំពេញ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលរ៉ឺម៉កម៉ូតូ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AK-0728 បើកបរដោយបុរសម្នាក់ ស្រវឹងស្រាជោក ធ្វើដំណើរតាមផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច មុខប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី៣ ក៏បានជ្រុលចង្កូតទៅបុក រទេះសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី នៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់ ដែលកំពុងប្រមូលសំរាមដាក់រទេះ ដួលបោកក្បាលនឹងថ្នល់របួសធ្ងន់សន្លប់ ចំណែកម្ចាស់រ៉ឺម៉កម៉ូតូ របួសរលាត់ដៃជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១០នាទី យប់ថ្ងៃទី១៩ តុលា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបានគេដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករ៉ឺម៉កម៉ូតូបង្ក សមត្ថកិច្ចបាននាំយកទៅ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]