កូនឆ្កែពូជ Pit Bull មួយក្បាលដែលមានអាយុប្រហែល ៨សប្ដាហ៍ ត្រូវបានជនមិនស្គាល់មុខ ចិត្តព្រៃផ្សៃកាត់ត្រចៀកទាំងពីរ រួចទុកចោលនៅក្រោមស្ពាន ឈាមស្រោចពេញខ្លួន ស្ទើរតែបាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន កាលពីថ្ងៃពុធ បានឲ្យដឹងថា គេបានរកឃើញកូនឆ្កែ Pit Bulll មួយក្បាលនៅក្រោមស្ពានមួយ ក្នុងតំបន់ Upper Darby រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ប៉ូលីសកំពុងតែស៊ើបរកមើលមុខ ជនដ៏សាហាវ ដែលប្រព្រឹត្តិរឿងនេះឡើង។

ឆ្កែដ៏គួរឲ្យអាណិតនេះ បិះនឹងងាប់ទៅហើយ បើគ្មាននរណាម្នាក់បានប្រទះឃើញ ១ម៉ោងទៀតនោះ។ កូនឆ្កែត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ Stoney Creek Veterinary ដែលនៅជិតនោះ។ ឆ្កែមួយក្បាលនេះនៅក្មេងខ្លាំងណាស់ នៅពេលដែលត្រូវត្រជាក់ រួមផ្សំជាមួយនឹងមុខរបួសផងនោះ ធ្វើឲ្យវាខ្សោយស្ទើរដាច់ខ្យល់ តែសំណាងល្អ វាត្រូវបានមនុស្សប្រទះឃើញ ហើយបញ្ចូនទៅមន្ទីរពេទ្យធ្វើការវះកាត់។

យោងតាមប្រសាសន៍របស់គ្រូពេទ្យ បានបកស្រាយថា ស្នាមរបួសនៅលើត្រចៀករបស់ឆ្កែ គឺវាបានបង្ហាញពីការកាត់ផ្ដាច់ ដោយប្រើប្រាស់នូវកន្ត្រៃ ឬ កាំបិត។ ១០ថ្ងៃក្រោយ វាក៏បានជាសះស្បើយ ហើយគ្រូពេទ្យបានដាក់ឈ្មោះឲ្យវាថា Van Gogh។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីនេះ?





ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]