យោងតាមសារព័ត៌មាន បានឲ្យដឹងថា សួនទឹកថ្មី ដែលមានឈ្មោះថា “Munsu Water Park” របស់ប្រទេសកូរ៉េខាងត្បូង បានបើកជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលសាងសង់ អស់ជាច្រើនខែរួចមក។
ជាមួយគ្នានេះដែរ មានប្រជាជនកូរ៉េខាងត្បូងជាច្រើននាក់ បានចូលទៅលេងកំសាន្ត នៅក្នុងសួនទឹក Munsu Water Park នោះ ដែលវាមានទីតាំងស្ថិតនៅភាគខាងកើត នៃទីក្រុង Pyongyang ប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ផងដែរថា សួនទឹក Munsu Water Park នេះ ត្រូវបានសាងសង់អស់ផ្ទៃដីចំនួន ១០,៩ហិចតាឯណោះ។
បើតាមសម្តីរបស់លោក Kim Jong-Un មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង បានប្រាប់ទៅ Korean Central News Agency ថា “វាត្រូវបានសាងសង់ឡើង ដោយការខិតខំប្រឹងប្រែង និងកំលាំងរបស់យើង ហើយនេះបានបង្ហាញឲ្យឃើញជាថ្មីថា ពួកយើងមានភាពរឹងប៉ឹង ក្នុងការធ្វើអ្វីមួយ ហើយគ្មានអ្វីដែលមិនអាចធ្វើបានឡើយ” ។
យ៉ាងណាមិញ ក៏មានពាក្យចចាមអារាមថា សួនទឹក Munsu Water Park នេះ បានសាងសង់ឡើង ដោយចម្លងពី នាឡិការ Big Ben របស់ប្រទេសអង់គ្លេស និងប៉ម Eiffel ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ៕
ចង់ដឹងថាសួនទឹកថ្មី របស់ប្រទេសកូរ៉េខាងត្បូងស្អាតប៉ុណ្ណា សូមទស្សនារូបខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព ៖ businessinsider
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]