ភ្នំពេញ ៖ ក្មេងស្រីមិនទាន់គ្រប់អាយុ បានបង្កគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុកក្មេង ប្រុសអាយុ ១០ឆ្នាំ កំពុង ដើររើសអេតចាយ បណ្ដាលឱ្យបាក់ជើង រួចហើយយកម៉ូតូទៅ ទុកចោលក្នុងផ្ទះ មិនឱ្យសមត្ថកិច្ចចូលទៅ យកម៉ូតូ និងជេរប្រមាថសមត្ថកិច្ចទៀតផង តាមរយៈឪពុក-ម្ដាយ និងសាច់ញាតិរបស់ ខ្លួន ដែលមកជួយ អន្ដរាគមន៍ ។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី ១៩ ខែតុលា ស្ថិតនៅតាម ផ្លូវបេតុងក្នុងបុរី រុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើនេះ ក្មេងស្រីម្នាក់ឈ្មោះស្រី ម៉ី អាយុជាង១០ឆ្នាំ  បានបើកម៉ូតូម៉ាកសេ ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1U-4743 តាមផ្លូវ បេតុង ដោយឌុបប្អូនស្រីម្នាក់ក្នុងទិសដៅពី លិចទៅកើតយ៉ាងលឿន រួចហើយជ្រុលទៅ បុកក្មេងប្រុសរើស អេតចាយម្នាក់ កំពុងដើរ ពីជើងទៅត្បូង បណ្ដាលឱ្យបាក់ជើង ។ ពេលនោះ ក្មេងស្រីបង្កបានបើកម៉ូតូយក ទៅទុកចោលក្នុងផ្ទះ ដោយមិនឈប់ ហើយ ពេលនោះ អ្នករត់ម៉ូតូឌុបម្នាក់បានជិះតាម ទៅគោះទ្វារផ្ទះ ឱ្យ ឪពុក-ម្ដាយក្មេងស្រីរូប នេះ ចេញមកទទួលខុសត្រូវចំពោះគ្រោះ ថ្នាក់ខាងលើ ប៉ុន្ដែ ឪពុក-ម្ដាយមិនត្រឹមតែ មិនចេញមកទទួលខុសត្រូវ ថែមទាំងជេរ អ្នកម៉ូតូឌុប ធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្ដរាគមន៍ ប៉ុន្ដែ នៅតែមិនបាន សម្រេចទៀត ។ ពេលសមត្ថកិច្ចចុះទៅអន្ដ រាគមន៍ ដើម្បីជួយដោះស្រាយនោះ តាម រយៈការយកម៉ូតូទៅរក្សាទុក ស្រាប់តែ លេចមុខសាច់ញាតិក្មេងស្រីបង្ក ជិះរថយន្ដ ទៅអន្ដរាគមន៍ ដោយ មិនឱ្យយកម៉ូតូប្រគល់ ជូនសមត្ថកិច្ចនោះទេ ។

ការអន្ដរាគមន៍របស់សមត្ថកិច្ច បានធ្វើ ឡើងរហូតដល់ថ្ងៃត្រង់ នៅតែមិនទទួល បានជោគជ័យ ទើបត្រឡប់ ទៅវិញដើម្បីសុំ គោលការណ៍ពីថ្នាក់លើចាត់វិធានរឿងនេះ។

ដោយឡែកក្មេងប្រុសរងគ្រោះ ឈ្មោះ សំ ពិសិដ្ឋ ហៅ រ៉ា រុយ អាយុ ១០ឆ្នាំ ជាកូន កំព្រាឪពុក-ម្ដាយ រស់ នៅជាមួយបងស្រី ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាលរបួស ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]