Peng Shuilin គឺជាឈ្មោះរបស់បុរសម្នាក់ ដែលខ្លួនមួយកំណាត់ក្រោមរបស់គាត់ ត្រូវបានកាត់ចេញ បន្ទាប់ពីរថយន្តធុនធំមួយគ្រឿង កិនទៅលើ រងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគាត់នៅតែមិនអស់សង្ឃឹម ហើយបានឆ្លងកាត់ការវះកាត់ និងព្យាបាល អស់រយៈពេលជិត ២ឆ្នាំ រហូតទទួលបានលទ្ធផលដ៏ល្អមួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីឆ្នាំ ១៩៩៥ លោក Peng Shuilin ត្រូវបានរថយន្តដឹកទំនិញ ធុនធំមួយគ្រឿងបើកកិនពីលើ ចំខ្លួនមួយកំណាត់ក្រោម បណ្តាលឲ្យរងរបួសធ្ងន់ រហូតដល់មិនអាចព្យាបាលបាន ហើយត្រូវបានគ្រូពេទ្យកាត់ចេញតែម្តង ដែលហេតុការណ៏បានកើតឡើង នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។

ជាមួយគ្នានេះដែរ ក្រោយពេលដែលខ្លួនមួយកំណាត់ក្រោម ត្រូវបានកាត់ចេញ លោក Peng Shuilin បានហ្វឹកហាត់កំលាំងដៃរបស់គាត់ជារៀងរាល់ថ្ងៃ ដោយសារតែគាត់មិនមានជើងដើរ ដូចជាមនុស្សធម្មតា ហើយគាត់បានគិតថា នឹងរៀនដើរឡើងវិញ ដោយប្រើដងខ្លួន និងដៃរបស់គាត់។

ទោះបីជាយ៉ាងនេះក៏ដោយ គ្រូពេទ្យនៅឯ “China Rehabilitation Research Centre” ស្ថិតក្នុងទីក្រុងប៉េកាំង បានរកឃើញវិធីសាស្រ្ត ដើម្បីឲ្យលោក Peng Shuilin អាចដើរដោយខ្លួនឯងបាន ដោយការបង្កើតខ្លួន និងជើងសម្បនិម្មិត ហើយដាក់ភ្ជាប់ជាមួយដងខ្លួនខាងលើរបស់គាត់។

យ៉ាងណាមិញ បន្ទាប់ពីលោក Peng Shuilin ឆ្លងកាត់ការវះកាត់ និងព្យាបាលអស់រយៈពេលជិត ២ឆ្នាំ ហើយអាចដើរបានដូចមនុស្សធម្មតាវិញ លោកបានបើកផ្សារមួយកន្លែង ដោយដាក់ឈ្មោះថា “Half Man-Half Price Store” ហើយតែងតែទៅមន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត ដើម្បីបង្រៀន និងលើកទឹកចិត្តដល់ជនពិការ៕

(រូបរបស់លោក Peng Shuilin នៅពេលជួបគ្រោះថ្នាក់)





ប្រភព ៖ themarkofaleader 

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]