ភ្នំពេញៈ តារាចម្រៀង មានទឹកដមសំឡេងពីរោះ ទាំងការបកស្រាយ បទចម្រៀងជាតិ និងភាសាអន្តរជាតិ កញ្ញា សុខ សីឡាលីន បានបង្ហើសំនៀងក្រអួនក្រអៅ រៀបរាប់ពីអារម្មណ៍ ឈឺចាប់របស់នាង នៅពេលស្នេហា ដើរដល់ផ្លូវបំបែក ជាមួយបុរសរូបសង្ហា ព្រោះតែនាងមិន ចេះថែរក្សាចំណងស្នេហ៍ ផ្អែមល្ហែមមួយនេះ ឲ្យបានគង់វង្ស។

តាមរយៈបទចម្រៀងមួយបទ មានចំណងជើងថា “បើអត់ពីបង បានអ្នកណាស្រឡាញ់អូន” របស់កញ្ញា សុខ សីឡាលីន នៅក្នុងអាល់ប៊ុមទី ១៤០ ស្រីស្រស់ដែលនិយម តុបតែងខ្លួនបែប ស្ទីលនារីសម័យថ្មី និងនិយមការបកស្រាយ បទចម្រៀងជា ភាសាអង់គ្លេសរូបនេះ បានច្រៀងរៀបរាប់ពី ការឈឺចាប់របស់នារីម្នាក់ ដែលមិនចេះថែរក្សា ចំណងស្នេហ៍ ជាមួយសង្សារ ឲ្យបានស្ថិតស្ថេរ យកតែអារម្មណ៍ខ្លួនឯង មិនគិតក្នុង ការថែរក្សាចំណងស្នេហ៍ រហូតធ្វើឲ្យចំណង ស្នេហារបស់នាង ត្រូវប្រះស្រាំ គ្មានថ្ងៃត្រឡប់មកវិញ ។

ក្រោយពីភាពផ្អែមល្ហែមរវាងនាង និងគូស្នេហ៍បានប្រែក្លាយ ជាល្វីងជូរចត់ បន្សល់នៅត្រឹម តែការឈឺចាប់ ការខូចចិត្តសម្រក់ទឹកភ្នែក របស់នារីម្នាក់ ត្រូវបាត់បង់បុរសជាទីស្រឡាញ់ រហូតដល់នាងត្រូវផ្ញើរចិត្ត និងភាពឈឺចាប់ដង្ហើយឲ្យ បុរសកំពូលស្នេហ៍ ត្រឡប់មកវិញ តាមរយៈការបកស្រាយបទចម្រៀង “បើអត់ពីបង បានអ្នកណាស្រឡាញ់អូន ” ។

ចង់ដឹងពីអត្ថន័យ ក្នុងបទចម្រៀងនេះ មានខ្លឹមសារបែបណា ហើយរៀបរាប់ពី ទុក្ខសោករបស់ កញ្ញា សុខ សីឡាលីន យ៉ាងណាខ្លះ ទស្សនាវីដេអូ ជាមួយ LookingTODAY ទាំងអស់គ្នា ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]