ភ្នំពេញ ៖ បាក់រន្ទាធ្វើឲ្យ បុរសជាកម្មករ សំណង់ម្នាក់ រងរបួសធ្ងន់ ខណៈកំពុង ឈរលើរន្ទា លាបថ្នាំ នៅជាន់ទី៣ នៃសំណង់អគារ ខុនដូ មួយកន្លែង ដែលមានកំពស់ ៥ជាន់ កាលវេលា ម៉ោង ១១ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិ ព្រែកទាល់ ក្រុមទី៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សី ជាកម្មករដែលធ្វើ ការជាមួយគ្នា បាននិយាយថា នៅមុនពេល កើតហេតុ ជនរងគ្រោះ និងកម្មករ ២-៣ នាក់ផ្សេងទៀត បាននិងកំពុង រៀបក្តាររន្ទា ដើម្បីឈរលាប ថ្នាំជញ្ជាំងអគារ នៅជាន់ទី៣ ខណៈកំពុង រៀបក្តារឈរនោះ ស្រាប់តែ បាក់ក្តារ បណ្តាលឲ្យ ជនរងរអិលជើង ធ្លាក់មកក្រោម ធ្លាក់មកលើ ដំបូល ផ្ទះក្បែរខាង រួចធ្លាយធ្លាក់មកដល់ដី រងរបួសធ្ងន់ ។
ភ្លាមៗ ក្រុមកម្មករធ្វើការ ជាមួយបាន ដឹកបញ្ជូនជនរង គ្រោះមកសង្រ្គោះ នៅមន្ទីរ ពេទ្យរុស្ស៊ី ។ សមត្ថកិច្ចដែលចុះទៅដល់ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ យ៉ន់ រុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ ។
ជនរងគ្រោះ រងរបួសបាក់ដៃស្តាំ និងបាក់ឆ្អឹងត្រគៀក ។ សមត្ថកិច្ចបាន ឲ្យដឹងទៀតថា ម្ចាស់សំណង់ អគារខុនដូនេះ មានឈ្មោះ ស៊ីណា ភេទប្រុស អាយុ ៤៥ឆ្នាំ ។
ពាក់ព័ន្ឋករណីមានកម្មករ ធ្លាក់ពីលើអគារ ពេលកំពុង បំពេញការងារនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាក់ទងម្ចាស់ សំណង់ ឬអ្នកទទួលម៉ៅការសាងសង់ ពីបញ្ហាចេញថ្លៃព្យាបាល បាននោះទេ នៅវេលាថ្ងៃត្រង់នេះ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]