ភ្នំពេញ៖ តារាសម្តែងប្រុសរាងខ្ពស់ស្រឡះ កំពុងតែឆក់បានទីផ្សារសម្តែង តាមរយៈរឿងភាគ កាយវិកាខារ៉ាអូខេ ថតស្ប៉តពា ណិជ្ជកម្ម និងខ្សែភាពយន្តខ្នាតធំ លោក រុន ម៉ារ៉េត ហៅ សិលា បានបែកធ្លាយព័ត៌មានថា កំពុងផ្អែមល្ហែមស្នេហ៍ ជាមួយនារី វ័យជាង២០ម្នាក់ ដែលបម្រើការងារ នៅប្រទេសម៉ាឡេស៊ី។

ផ្អែកតាមប្រភពពីមិត្តភក្តិ ស្និទ្ធស្នាលនឹងតារាសម្តែងប្រុស លោក សិលា បានប្រាប់គេហទំព័រ LookingTODAY ឱ្យដឹងថា តារាសម្តែងប្រុសសម្បុរស្រអែមរូបនេះ រាល់ថ្ងៃគឺកំពុងតែបង្ហាញពីភាព ស្និទ្ធស្នាលជាមួយគូស្នេហ៍វ័យក្មេង រស់នៅប្រទេសម៉ាឡេស៊ីម្នាក់ យ៉ាងល្អូកល្អឺនបំផុត។

ប្រភពខាងលើបាននិយាយបន្តទៀតថា ភាពស្និទ្ធស្នាល រវាងតារាសម្តែង សិលា ជាមួយនា រីអាណិកជនម្នាក់នេះ អាចបញ្ជាក់ឱ្យដឹងថា អ្នកទាំងពីរកំពុងតែ បង្កើតភ្លើងស្នេហ៍រួមគ្នា ស្របពេល ដែលពេលនារីវ័យក្មេងជាគូស្នេហ៍កំពុងតែមានវត្តមាន នៅក្នុងស្រុកខ្មែរ។ ជាងនេះទៅទៀត អ្វីដែលជាការចាប់អាម្មណ៍ សម្រាប់ក្រសែភ្នែកមហាជន គឺមួយរយៈនេះគេឧស្សាហ៍ឃើញលោក សិលា និងគូស្នេហ៍ស្រីនោះ តែងបង្ហាញវត្តមាន ដើរកំសាន្តជាមួយគ្នា ជាប្រចាំទៀតផង។

រយៈកាលជាងពីរខែ ដែលនារីអាណិកជនមកកំសាន្ត នៅស្រុកខ្មែរ គឺជាឱកាសដ៏សំខាន់នៃការស្វែងយល់និងមើលពីចិត្តគ្នា ព្រោះជានិច្ចកាល អ្នកទាំងពីរហាក់ដូចជា មិនសូវ បានជួបគ្នាដោយផ្ទាល់ ដូចពេលនេះទេ គឺបានត្រឹមតែនិយាយសាសងផ្តោះផ្តងស្នេហ៍ តាមទូរស័ព្ទតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា តើទំនាក់ទំនងស្នេហា រវាងតារាសម្តែងប្រុស រុន ម៉ារ៉េត ហៅសិលា ជាមួយនឹងនារី ដែលជាអាណិកជនរស់នៅម៉ាឡេស៊ី អាចឈានទៅដល់គោលដៅ នៃជីវិតអាពាហ៍ពិពាហ៍ ឬយ៉ាងណានៅឡើយទេ។

ជុំវិញព័ត៌មាន ដែលបានលេចឮខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាមទំនាក់ទំនង ដើម្បីសុំការបំភ្លឺ ពីតារាសម្តែងលោក សិលា ដែរ។ ក៏ប៉ុន្តែមិនអាចទាក់ទងបានទេ ដោយសារតែលេខទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបានទេ។ ដូច្នេះគេហទំព័រ LookingTODAY រង់ចាំការបកស្រាយពីលោក សិលា ជុំវិញរឿងនេះ នៅពេលក្រោយ ។

តារាសម្តែងប្រុស កំពុងតែរះពន្លឺនៅលើវិថីសិល្បៈ លោក សិលា បន្ទាប់ពីឈានជើងចូលក្រឡូក នៅក្នុងសិល្បៈអស់រយៈពេលជាង ៣ ឆ្នាំកន្លងមក បានកំពុងតែវិវឌ្ឍខ្លួន ឱ្យក្លាយទៅជាតាសម្តែង ដែលមានឈ្មោះល្បីដូចតារាប្រុស- ស្រីផ្សេងទៀត។

លោក សិលា ជាតារាដែលប្រឡងជាប់ ចំណាត់ថ្នាក់លេខពីរ នៅដើមឆ្នាំ២០១០ ហើយក្រោយមក លោកក៏មានឱកាសចូលខ្លួនសម្តែងកាយវិកាខារ៉ាអូខេ ថតស្ប៉តពាណិជ្ជកម្ម និងសម្តែងខ្សែភាពយន្តឱ្យបណ្តាផលិតកម្មក្នុងស្រុកមួយចំនួន មានដូចជា រឿង "វិញ្ញាណដុំក្នុងពោះ" របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គ្រងតំណែងជាតួឯក។ រឿង "សង្សាខ្ញុំអាប" និងថតឈុតកាយវិការខារ៉ាអូខេ ឱ្យផលិតកម្ម រស្មីហង្សមាស និង ផលិតកម្ម ប៊ិកមែន ជាដើម៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]