កាលពីពេលថ្មីៗនេះ ព្រះនាងម្ចាស់អាយុ ៣១ឆ្នាំ នៃប្រទេសអង់គ្លេស គឺ Catherine Elizabeth Mountbatten-Windsor (Kate) បានចាកចេញពី រាជវាំងរបស់ខ្លួន ដើម្បីមកធ្វើអំពើសប្បុរសធម៌ លើផ្នែកកីឡា( SportsAid) ក្រោយពីសម្រាលបុត្រ ដែលព្រះនាងម្ចាស់ផ្ទាល់ បានទទួលនូវការចាប់អារម្មណ៍ជាខ្លាំងពី សាធារណៈជននោះ។

តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ព្រះនាងបានទតមើល ក្មេងៗជំទង់ខាងផ្នែកអត្ដពលិកម្ម លេងកីឡាបាល់បោះនៅលើកៅអីរុញ ដែលជាមួយនោះ ព្រះនាងក៏បានចូលរួមលេងជាមួយនឹងពួកគេ ក្នុងកម្មវិធីអប់រំទៅលើរបបអាហារ សម្រាប់ផ្នែកកីឡានេះផងដែរ។

សម្រាប់ឳកាសនោះ ព្រះនាងក៏បានដើរទស្សនា នៅ Copper Box Arena ដែលស្ថិតនៅក្នុង ស្ដាតអូឡាំពិកអេឡីសាបេត(Queen Elizabeth Olympic Park) ដែលជាស្ដាតដ៏ថ្មីបំផុតនៅក្នុងក្រុងឡុង និងបើកជាសាធារណៈនោះ។ ម្យ៉ាងវិញទៀត នេះទីកន្លែងដែលសម្រាប់ការកំសាន្ដ កីឡា និងការធ្វើពិធីបុណ្យសហគមន៍ ផ្សេងៗសម្រាប់ការឆ្លងប្រទេស ដូចជា តន្ដ្រី រឿងកំប្លែង ការកំសាន្ដ សុខភាព សន្និសីទ និងការតាំងពិពណ៌ជាដើម ដែលតាមការធ្វើស្ថិតិបានឲ្យដឹងថា នេះជាទីកន្លែងចុងក្រោយរបស់ប្រទេសអង់គ្លេស ដែលសម្បូរទៅដោយ ភាពប៉ិនប្រសប់ទៅលើ ផ្នែកកីឡានោះ។ តាមអ្នកគ្រប់គ្រងនៃការទទួលជំនួយផ្នែកកីឡា នេះបាននិយាយថា នេះជាទិសដៅមួយ ក្នុងការជួយជំរុញ និងលើកទឹកចិត្ដដល់ ក្មេងជំទង់អត្ដពលិកម្មទាំងនេះ  ដើម្បីឲ្យពួកគេមានភាពក្លាហាន នៅក្នុងក្រុម អូឡាំពិកនិង ផារាលីមិចនេះ។

អ្វីដែលកាន់តែជក់ចិត្ដនោះ គឺ Kate បានលេងបាល់ទះ ជាមួយនឹង អ្នកហ្វឹកហាត់ទាំងនោះ និងលេងបានយ៉ាងល្អ ខណៈពេលដែលនាង ពាក់ស្បែកជើងកែងចោតថែមទៀតនោះ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]