បើកើតកូនមកហើយ បែរជាលក់កូនដើម្បីជាថ្នូរនឹងទឹកប្រាក់ តើខំពរពោះកូនក្នុងផ្ទៃអស់រយៈពេល ៩ខែ ១០ថ្ងៃធ្វើអ្វី?

កាលពីថ្មីៗនេះ ប្តីប្រពន្ធមួយគូ កំពុងតែប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីប្រព្រឹត្តបទល្មើស លក់ទារិកាដែលទើបនឹងកើត ដើម្បីជាថ្នូរនឹងទឹកប្រាក់ប្រមាណជាង ៨០០០ ដុល្លារ សម្រាប់ទិញទូរស័ព្ទ iPhone 5s ស៊េរីទំនើប និងរបស់របរមានតម្លៃជាច្រើនទៀត។

ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ លោក Teng ជាប្តី ចំណែកឯអ្នកស្រី Zhang ជាប្រពន្ធបានចុះផ្សាយពាណិជ្ជកម្មអនាមិកមួយ ដើម្បីលក់កូនស្រីនៅក្នុងកាសែតមួយ។ ភ្លាមៗបន្ទាប់ពីការជួញដូរ ប៉ូលីសនៅទីក្រុងសៀងហៃ ក៏បានធ្វើការចាប់ខ្លួនប្តីប្រពន្ធមួយគូនេះ ដោយបានកសាងសំណុំរឿង បញ្ចូនទៅតុលាការ ពីបទជួញដូរមនុស្សខុសច្បាប់។

ទោះជាយ៉ាងណាក៏ដោយ ប្តីប្រពន្ធមួយនេះ បានប្រាប់ទៅព្រះរាជអាជ្ញា នៅក្នុងតុលាការថា ពួកគេគ្មានបំណងចង់លក់កូនស្រីដើម្បីជាថ្នូរនឹងទឹកប្រាក់នោះទេ ប៉ុន្តែដើម្បីអោយកូនស្រីបានរស់នៅសុខស្រួល ជាមួយនឹងគ្រួសារដែលមានជីវភាពសមរម្យ និងប្រាក់ចំណូលទៀតទាត់ ព្រមទាំងអាចផ្គត់ផ្គត់ការសិក្សារបស់គេតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ផលិតផលទូរស័ព្ទ iPhone កំពុងតែទាក់ទាញប្រជាជនចិនជាច្រើន អោយជ្រួលជ្រើមចង់បាន ដោយខ្លះហ៊ានរកស៊ីផ្លូវភេទ ហើយខ្លះទៀតហ៊ានលក់ទាំងតម្រង់នោម ដើម្បីទទួលបានទឹកប្រាក់ សម្រាប់ទិញទូរស័ព្ទ iPhone ទៀតផង។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]