ភ្នំពេញ៖ ដើមឈើឈ្មោះ ដើមគ្រាប់បែក ដែលមានអាយុ កាលរយឆ្នាំ បានរលំកាលពីវេលាម៉ោង ប្រមាណ ៩៖២០នាទី យប់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កត់លើរថយន្ត ហាយឡែនឌឺមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5257 ខណៈកំពុងបើកបរ តាមផ្លូវ បណ្តាលឲ្យ រងការខូចខាត ស្ទើរទាំងស្រុង តែសំណាងល្អ អ្នកបើក និងអ្នកជិះនៅក្នុងរថយន្ត ចំនួន៤នាក់ ជាក្រុមគ្រួសារ មិនបានរង របួសនោះទេ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈម្ចាស់ រថយន្ត មានឈ្មោះ ឡេះ សាវី អាយុ២៨ឆ្នាំ រស់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងក្រុមគ្រួសារ ទើបត្រឡប់មកពីមើលជំងឺកូន ហើយនៅពេលបើក ដល់ក្រោមដើមឈើ ខណៈកំពុងមានភ្លៀង និងខ្យល់ខ្លាំងផងនោះ បានបណ្តាលឲ្យ ដើមឈើប្រភេទ មួយនេះ ដួលសង្កត់តែម្តង បណ្តាលឲ្យរងការខូចខាត យ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ខណ្ឌឫស្សីកែវ បានទៅអាកាត់ និងយកចេញពី ផ្លូវខណៈម្ចាស់រថយន្ត បានយករថយន្តទៅផ្ទះ ដើម្បីជួសជុលខ្លួនឯង។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើរដ្ឋ និងគិតយ៉ាងណាចំពោះដើមឈើ រលំលើរថយន្ត របស់ប្រជាពលរដ្ឋ ឡើយតែបើសិន រថយន្តទៅបុកសម្បត្តិរបស់រដ្ឋ ច្បាស់ជា ទទួលទោស និងការផាកពិន័យ ជាក់ជាមិនខានឡើយ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]