ភ្នំពេញ ៖ រឿងអាស្រូវឈ្មួញ លួចនាំចូល កាកសំណល់ ដែលគេសង្ស័យ មានសារធាតុ វិទ្យុសកម្ម ចំនួន៣កុងតឺន័រ តាមមាត់ច្រក ត្រពាំងផ្លុង កាលពីថ្ងៃភ្ជុំបិណ្ឌនោះ ឥឡូវ ចំណាត់ការ ទំនងគេធ្វើត្រឹម តែឱ្យឈ្មួញអ្នក នាំចូល យក កាកសំណល់៣ទូខាងលើនេះទៅ វិញ ហើយបញ្ចប់ សំណុំរឿងនេះ ដោយមិន មានកសាងសំណុំរឿង ធ្វើការចោទ ប្រកាន់ ប្ដឹងទៅតុលាការអ្វីនោះទេ ព្រោះតែគេដឹង ថា ឈ្មួញម្នាក់ក្នុងចំណោមពីរនាក់ គឺជាប្អូន ថ្លៃរបស់មន្ដ្រីគយ ជាន់ខ្ពស់ នៅទីចាត់ការដ៏ មានអំណាចមួយរូប ។

ប្រភពពីខេត្ដកំពង់ចាម បានឱ្យដឹងថា ទំនិញគ្រឿងជជុះ ដែលគេសង្ស័យផ្ទុកសារ ធាតុវិទ្យុសកម្ម ចំនួន៣ទូ នៅមាត់ច្រកត្រពាំងផ្លុងនោះ ត្រូវបាន សមត្ថកិច្ចកម្ពុជា បញ្ជា ឱ្យក្រុមហ៊ុននាំចូលដឹកចេញទៅប្រទេសវៀត ណាមវិញហើយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ។ ប៉ុន្ដែគេនៅមិនទាន់ដឹងថា ករណីឈ្មួញទុច្ច រិត លួចនាំចូលកាកសំណល់ ដែលមានជាតិ វិទ្យុសកម្មខាងលើនេះ ថាតើសមត្ថកិច្ចគយ ដែលជាម្ចាស់ករណី នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ឬក៏បញ្ចប់ត្រឹមឱ្យយក ចេញទៅវិញឬយ៉ាងណានោះទេ ។ អ្នកដឹង រឿងបានអះអាងថា រឿងអាស្រូវនេះទំនង ជាគយ ខេត្ដកំពង់ចាម ធ្វើត្រឹមតែឱ្យឈ្មួញ អ្នកនាំចូលយកចេញទៅវិញតែប៉ុណ្ណោះ ដោយ មិនមានចំណាត់ការ ប្ដឹងទៅ តុលាការ នោះ ឡើយ ព្រោះតែឈ្មួញម្នាក់ដែលគេស្គាល់ ឈ្មោះហាក់ ប៊ុនវឌ្ឍ ក្នុងចំណោមឈ្មួញទាំង ពីរនាក់ គឺជាប្អូនថ្លៃរបស់មន្ដ្រីគយជាន់ខ្ពស់ មានឥទ្ធិពលមួយរូប នៅទីចាត់ការឯភ្នំពេញ ដូចនេះហើយ ទើបគេសម្រួលគ្នាបញ្ចប់ត្រឹម អនុញ្ញាតឱ្យនាំចេញទៅវិញតែប៉ុណ្ណោះ ។

ដោយឡែកព្រះរាជអាជ្ញាខេត្ដកំពង់ចាម ក៏ប្រភពព័ត៌មានបានដកស្រង់សំដីបង្ហើបឱ្យ ដឹងថា រឿងអាស្រូវនេះ បាល់ស្ថិតនៅលើ ជើងរបស់គយ បើគយកសាងសំណុំរឿងមក ខាងព្រះរាជអាជ្ញានឹងចាត់ការហើយ តែបើ គយមិនកសាងសំណុំរឿងមកទេ ស្រេចលើ គយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ដែលជាថ្ងៃភ្ជុំបិណ្ឌនោះ នៅចំណតរថយន្ដ របស់ឧកញ៉ា លឹម ហុងឈាង ដែលស្ថិតនៅ ចំណុចស នាព្រំដែន មាត់ច្រកត្រពាំងថ្លុង មាន ការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារ តែគេឃើញឈ្មួញ បានយករថយន្ដកូរ៉េទៅ ដឹកយកកាកសំណល់ចេញ ពីក្នុងទូកុងតឺន័រ ចំនួន៣ទូ ដែលឈ្មួញដឹកយកមកទុកនៅទី នោះ ហើយសមត្ថកិច្ចចម្រុះ ដែលរួមមាន គយ កាំកុងត្រូល និងនគរបាល ក៏នាំគ្នាចុះ ទៅត្រួតពិនិត្យ ហើយក្រោយពីសង្ស័យថា ជាប្រភេទទំនិញកាកសំណល់ ច្បាប់ហាមមិន ឱ្យនាំចូលនោះ សមត្ថកិច្ចក៏ឃាត់ទុកនិងបញ្ជា ឱ្យឈ្មួញ ប្រមូលទំនិញកាកសំណល់ទាំងអស់ ដាក់ចូលទៅក្នុងកុងតឺន័រវិញ រួចហើយចាក់ សោបិទ ដើម្បីមានវិធានការទៅតាមផ្លូវ ច្បាប់ ។ ប៉ុន្ដែក្រោយ សមត្ថកិច្ចឃាត់ទុកកុង តឺន័រ ៣គ្រឿងខាងលើនេះ ក៏លេចមុខឈ្មួញ ចំនួនពីរនាក់ ចេញមុខមកអន្ដរាគមន៍សម្រួល ដោយឈ្មួញម្នាក់ឈ្មោះស៊ឹម ផល ជាអគ្គ នាយកក្រុមហ៊ុន អូប៊ីអេសគ្រុប ត្រេនឌីង ខូអិលធីឌី និងម្នាក់ឈ្មោះហាក់ ប៊ុនវឌ្ឍ ជា អគ្គនាយករង ដោយឈ្មោះនេះ ត្រូវបានគេ អះអាងថា ជាប្អូនថ្លៃរបស់មន្ដ្រីគយជាន់ខ្ពស់ មានឥទ្ធិពលមួយរូបនៅភ្នំពេញ ចេញមុខរត់ ការ ។ ប៉ុន្ដែសមត្ថកិច្ចនៅមាត់ច្រកត្រពាំងផ្លុង ក៏ដូចជាអាជ្ញាធរកំពង់ចាម មិនយល់ព្រម តាមឡើយ ហើយចុងក្រោយ សម្រេចឱ្យ ក្រុមហ៊ុននាំចូល ត្រូវតែនាំយកកុងតឺន័រទាំង ៣គ្រឿងខាងលើ ត្រឡប់ទៅប្រទេសដើម វិញ ជាដាច់ខាត រហូតដល់ថ្ងៃទី១៧ ខែតុលា ដោយសារមិន អាចរកការអន្ដរាគមន៍បាន ឈ្មួញអ្នកនាំចូល ក៏សុខចិត្ដដឹកយកកុងតឺន័រ ផ្ទុកកាកសំណល់ សង្ស័យផ្ទុកសារធាតុវិទ្យុ សកម្មខាងលើនេះ ត្រឡប់ទៅវិញទៅ ។

ពាក់ព័ន្ធទៅនឹងចំណាត់ការនេះ អ្នកតាម ដានបានធ្វើការអះអាងថា សមត្ថកិច្ចគយ គួរ តែកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បី ចាត់ការទៅតាមច្បាប់ មិនគួរណាត្រឹមឱ្យនាំ ចេញទៅវិញ និងបង់ផាកពិន័យតិចតួច រួច ខ្លួននោះ ព្រោះចង់មិនចង់ ថ្ងៃក្រោយអាច លួចនាំចូលមកទៀត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]