កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីតៃវ៉ាន់ឈ្មោះ Cheryl Yang បានត្រូវគេចំណាយប្រាក់ ប្រហែលជាជិត ២សែនដូល្លារ សម្រាប់រយៈពេល ១៥ម៉ោង ក្នុងការផ្សាយពាណិជ្ជកម្មម៉ាក ខោអាវទ្រនាប់ដែលនាងធ្លាប់យល់ ព្រមផ្សាយ តាំងពីឆ្នាំ២០០៨។ យោងទៅតាមកម្មវិធីកំសាន្ដរបស់ Xinmsn តារាសម្ដែងស្រីនេះ រួមជាមួយនឹងជាងថតបាន នាំគ្នាទៅ Huisun Leisure Forest នៅ Taichung ដើម្បីធ្វើការថតរូប និងដើម្បីឲ្យសកម្មភាពរបស់នាងកាន់ តែមានភាពរស់រវើកជាងមុនសម្រាប់ រដូវកាលក្ដៅនេះ។ ទោះបីជាមានភ្ញៀវទេសចរណ៍ ជាច្រើនឈរមើលនាងកំពុងថត ក៏ដោយក៏នាងនៅតែមានអារម្មណ៍រឹងប៉ឹងក្នុងការ ថតឈុតសិចស៊ីជាច្រើន។ ក្នុងពេលនោះគេតំរូវ ឲ្យនាងដោះខោអាវក្រៅ របស់នាងនៅពេលដែលនាងកំពុង បើកឡាន ដើម្បីធ្វើការ ផ្សាយពាណិជ្ជកម្មឲ្យម៉ាកខោអាវ ទ្រនាប់នេះ។ នេះពិតជាអស្ចារ្យណាស់ សម្រាប់នាងដែលនាង អាចបើកឡានបណ្ដើរ និងដោះខោអាវក្រៅបណ្ដើរ៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]