រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដែលរូបគាត់ស្រវឹងស្រាជោកជាំ ជិះម៉ូតូ MD ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AP-6179 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើត ទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយមេឃកំពុងតែភ្លៀងរលឹម ស្រាប់តែមកដល់មុខភោជនីយដ្ឋាន អូប៉េរ៉ា ម៉ូតូក៏រេចង្កូតជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១៨ តុលា ២០១៣ នៅចំណុចមុខភោជនីយដ្ឋាន អូប៉េរ៉ា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ សពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នសិន៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]