ភ្នំពេញ៖ ក្រុមគ្រួសារជនរងគ្រោះ អ្នកបើកបរយន្ដហោះ ដែលបានធ្លាក់ស្លាប់នៅប្រទេសឡាវនោះ បានទៅដល់កន្លែងកើតហេតុ ដើម្បីត្រៀមទទួលយកសាកសព មកធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជា។

លោក ធឿន ស៊ីណា ជាក្មួយជនរងគ្រោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣នេះថា លោក យ៉ុង សាន វ័យ ៥៦ឆ្នាំ ដែលជាពូរបស់គាត់ ពិតជាបានស្ថិតនៅលើយន្ដហោះ ដែលជួបឧប្បតិ្ដហេតុធ្លាក់ នៅក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ នោះមែន, ហើយកាលពីម្សិលមិញក្រុមគ្រួសាររបស់ជនរងគ្រោះ បានទៅដល់កន្លែងកើតហេតុ (កន្លែងធ្លាក់យន្ដហោះ) ដើម្បីត្រៀម ទទួលយក សាកសព មកធ្វើពិធីបុណ្យ នៅឯស្រុកកំណើត។

លោក ស៊ីណា បានបន្ថែមថា លោក យ៉ុង សាន មានស្រុកកំណើត នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល មានកូន ៣នាក់ ក្នុងនោះស្រី ២ និងប្រុសម្នាក់ ចំណែកប្រពន្ធជាអ្នកចំការ។

សូមជំរាបថា យ៉ាងហោចណាស់មនុស្ស ៤៩នាក់ ដោយក្នុងនោះមានអ្នកដំណើរចម្រុះជាតិសាសន៍ ៤៤នាក់ និង ៥នាក់ទៀត ជាអ្នកបើកបរ អ្នកបំរើ និងអ្នកគ្រប់គ្រងផ្នែកម៉ាស៊ីន បានស្លាប់នៅក្នុងករណីធ្លាក់យន្ដហោះ នៅប្រទេសឡាវ កាលពីល្ងាចថ្ងៃទី១៦ តុលា ដោយសារ បញ្ហាអាកាសធាតុ។









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]