លោក លី គឺជាអ្នកនេសាទត្រី ជនជាតិចិនដ៏ជំនាញម្នាក់ រស់នៅខេត្ត ក្វាងស៊ី ប្រទេសចិន។ ការនេសាទត្រីរបស់គាត់ ខុសប្លែកពីការនេសាទត្រីដែលយើង ធ្លាប់បានឃើញ ដោយគាត់បានប្រើប្រាស់ សត្វចិញ្ចឹមរបស់គាត់ ដែលជា ក្អែកទឹក ជំនួសឲ្យឧបករណ៍នេសាទដ៏ទៃ។

លោក ហ្វាំង គឺជាអ្នករស់នៅក្នុងស្រុកជាមួយគ្នា បានមកនេសាទត្រីជាមួយនឹងលោក លី។ លោក លីបានចិញ្ចឹមសត្វក្អែកទឹក ជាច្រើនក្បាល មុនពេលដែលគាត់ដាក់ឲ្យវាចុះទឹកចាប់ត្រី គាត់បានយកខ្សែមួយចងជាប់ក.របស់ពួកវា ដើម្បីកុំឲ្យពួកវា លេបសត្វត្រីដែលចាប់បាន។ ពួកគាត់បានរាំនៅលើក្បូនដើម្បីឲ្យ សត្វក្អែកទឹកចុះទៅក្នុងទឹក ស្វែងរកត្រី។ នៅពេលដែលចាប់បានហើយ ពួកវាក៏បានឡើងមកលើទឹក ហើយលោក លី ក៏បានចាប់ត្រីចេញពីមាត់របស់ ក្អែកទឹក រួចឲ្យពួកវាបន្តការនេសាទទៀត។

រៀងរាល់ព្រឹក គាត់អាចរកត្រីបានមិនតិចនោះទេ តែពួកគាត់ក៏បានឲ្យត្រីទៅពួកវាស៊ីដែរ ក្រោយពីធ្វើការរួច។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធីនេសាទមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube - BBCWorldwide

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]