រាជ​ធានីភ្នំពេញ ៖ ​ គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​​ដ៏​​ ​​រន្ធត់​​មួយ​បានកើត​ឡើង​​​​ កាលពី​វេលាម៉ោង​១០ និង​១៥​យប់ថ្ងៃទី១ ឧសភា ​​២០១២ ​បង្ក​ដោយ​​រថយន្ត​​​កាមរី​​​គូទហើម​ ពណ៌​ស្លែ ដែល​ទំនង​ជា​អ្នក​​បើក​​​បរស្រវឹង​​ធ្លាក់ភ្នែក​ បានបុក​​ពី​ក្រោយ​​​​​គូ​ទ​រថយន្ត​​​​ស្ទូច​លូលើ​កំណត់​ផ្លូវ​​​លេខ៧០ សង្កាត់​​​ស្រះចក ខណ្ឌដូនពេញ ​បណ្តាល​ឱ្យ​​​ម្ចាស់​រថ​យន្ត ​​​កាមរី​​​រងរបួស​​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ។

​​ម្ចាស់​រថយន្ត​​​កាមរីដែល​​ជួបគ្រោះថ្នាក់​​​នៅ​ ចំណុច​​ខាង​លើ មាន​ឈ្មោះ​​ចាង ស៊ីងហួ (CHANG SING HO) ភេទប្រុស អាយុ​៤៣​ឆ្នាំ ​ជនជាតិកូរ៉េ ជាវិស្វករ​សំណង់ ស្នាក់​នៅ​សង្កាត់​ទួលសង្កែ ​ខណ្ឌ​ប្ញស្សីកែវ ។ ជនរងគ្រោះ​​របួស​លើ​ចិញ្ចើម​ភ្នែក​ខាង​ឆ្វេងដេរ​ជាច្រើន​
ថ្នេរ។ ដោយ​ឡែក​​រថយន្តទាំងពីរគ្រឿង​​ ត្រូវ​បានបញ្ជូន​​​ទៅ​ការិយាល័យ​​នគរបាល​​​ចរា​ចរ​​​ផ្លូវគោក​​រាជ​ធានីភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]