យោងតាមសារព័ត៌មាន lollipop របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាស្រីជនជាតិចិន Ava Yu ចង់យំ ក្រោយពីថតឈុតក្តៅសាច់ ក្នុងអាងហែលទឹក នៅក្នុងខ្សែភាពយន្ត “LAN KWAI FONG 3”។

ឈុតក្តៅសាច់នៅក្នុងអាងហែលទឹកនេះ ត្រូវបានថតនៅក្នុងសណ្ឋាគារ មួយកន្លែងដែលមានឈ្មោះថា Korean Hot Spring Hotel ដែលតារាស្រី Ava Yu បានថតជាមួយ តារាប្រុសជនជាតិកូរ៉េ។ ជាមួយគ្នានេះ ពួកគេទាំងពីរនាក់ មើលទៅហាក់បីដូចជា ភ្លើងកំពុងឆាបឆេះ និងមានភាពស្អិតរមួតយ៉ាងខ្លាំង ម្យ៉ាងទៀតអាកាសធាតុនៅទីនោះ គឺពិតជាត្រជាក់ខ្លាំងមែនទែន ហើយជាឈុតដែលត្រូវថតក្នុងទឹកទៀត ធ្វើឲ្យពួកគេកាន់តែត្រជាក់។

តារាស្រីជនជាតិចិន Ava Yu និងតួប្រុស មានសភាពរងាខ្លាំង រហូតដល់ញ័រខ្លួន ប៉ុន្តែត្រូវបានកំដៅ ដោយការឪបគ្នាទៅវិញទៅមក នៅក្នុងឈុតក្តៅសាច់នោះ។

គួរបញ្ជាក់ផងដែរ តារាស្រី Ava Yu បានថតឈុតក្តៅសាច់ជាច្រើនទៀត នៅក្នុងខ្សែភាពយន្ត "LAN KWAI FONG 3" ដែលជាខ្សែភាពយន្ត សម្រាប់មនុស្សពេញវ័យនេះ។

បើតាមសម្តីតារាស្រី Ava Yu បាននិយាយថា “វាពិតជាត្រជាក់ខ្លាំងណាស់ ខណៈពេលពួកយើងត្រូវឡើង និងចុះទឹកទៅវិញទៅមក ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ខ្ញុំបានឃើញតួប្រុស មានសភាពត្រជាក់ និងញ័រខ្លាំងជាងខ្ញុំទៅទៀត។” តារាស្រីរូបនេះ បានបន្តទៀតថា “តួប្រុសមានសភាពស្លេកស្លាំង ដោយសារតែត្រជាក់ខ្លាំង ចំនែកឯខ្ញុំវិញមិនចង់ថតឈុតនេះទៀតទេ ខ្ញុំស្ទើរតែយំទៀតផង!” ៕









ប្រភព ៖ lollipop

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]