រឿងហេតុចម្លែកៗ បានកើតឡើង ជាហូរហែរ នៅក្នុងប្រទេសចិន ដោយក្នុងនោះ ការប្រើអំពើហឹង្សារ ក៏តែងកើតមានជាញឹកញាប់ផងដែរ ប៉ុន្តែយ៉ាងណាមិញ សំរាប់លើកនេះវិញ បុរសនៅប៉េកាំង ម្នាក់ បែរជារករឿង ម៉ាស៊ីនទៅវិញ។

កាលពីពេលថ្មីៗនេះ កាមេរ៉ាសុវត្ថិភាព នៅកន្លែងដាក់ម៉ាស៊ីន ATM មួយកន្លែង ក្នុងប្រទេសចិន បានថតជាប់នូវសកម្មភាព របស់បុរសម្នាក់ បានប្រើកំលាំងបាយ ធ្វើការវាយបំផ្លិចបំផ្លាញ ទៅលើម៉ាស៊ីន ATM។

ប្រភពព័ត៌មាន បានឲ្យដឹងថា មានបុរសស្រវឹងស្រាម្នាក់ ប្រហែលជាមានការ ខឹងសម្បានឹងម៉ាស៊ីន ATM នោះ ដែលបានលេបយកកាត របស់គាត់បាត់ស្រមោល ក៏មានការមួរម៉ៅ ហើយបានបញ្ចេញកម្លាំងបាយ វាយម៉ាស៊ីននោះ យ៉ាងចាស់ដៃតែម្តង រហូតទាល់តែមានមនុស្សមកដល់ និងធ្វើការឃាត់ ទើបព្រមចាកចេញ ពីទីនោះ។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិត ទាក់ទងទៅនឹង ករណីនេះ នៅឡើយនោះទេ។

សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖



ប្រភព shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]