អតីតកីឡាករបាល់ទាត់ នៅក្របខ័ណ្ឌ English Premier League និងជាអតីតកីឡាករក្នុងក្លិបបាល់ទាត់ Newcastle United និង Parma វ័យ ៤៣ឆ្នាំ គឺលោក Faustino Asprilla ដែលបានចូលនិវត្ត ពីអាជីពជាកីឡាករបាល់ទាត់នោះ ត្រូវបានគេហៅឲ្យទៅ ថតរឿងអាសអាភាស។

យោងតាមសារព័ត៌មាន Foxsports បានឲ្យដឹងថា អតីតកីឡាករបាល់ទាត់ ជនជាតិកូឡំប៊ីរូបនេះ ត្រូវបានគេហៅឲ្យទៅថតរឿងអាសអាភាស នៅក្នុងតម្លៃ ២៣,០០០ផោន (ប្រហែល ៣៧,០០០ដុល្លារ)។

លោក Andrea Garcia ជាអ្នកដឹកនាំរឿង ក៏បានរៀបរាប់ពីជីវិតរស់នៅ របស់អតីតកីឡាកររូបនេះផងដែរ ហើយលោកបានពេញចិត្ត នឹងកីឡាកររូបនេះ ទើបសម្រេចចិត្តជ្រើសរើសលោក Faustino Asprilla ដើម្បីថតរឿងអាសអាភាសនេះតែម្តង។

ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ មិនទាន់មានប្រភពណាមួយ ដែលបានបញ្ជាក់ថា លោក Faustino Asprilla ព្រមទទួលយកសំណើរនេះ ដើម្បីថតរឿងអាសអាភាស ឬក៏អត់ទេ៕







តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Foxsports & lollipop

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]