អ្នកប្រើប្រាស់ Youku របស់ចិនម្នាក់ បានធ្វើការបង្ហោះ នូវវីដេអូឃ្លីបមួយ ដែលបង្ហាញសកម្មភាព បុរស២នាក់ បានវាយតប់គ្នា ទៅវិញទៅមក នៅលើរថភ្លើងមួយខ្សែ។

ប្រភពព័ត៌មាន បានឲ្យដឹងថា អំពើហឹង្សានេះ បានកើតឡើង កាលពីថ្ងៃអង្គារ ក្នុងសប្តាហ៍នេះ នៅលើទូរថភ្លើង ខ្សែទី២ នៃស្ថានីយ៍ មេត្រូ ទីក្រុង សៀងហៃ ប្រទេសចិន។ តាមរយៈវីដេអូ អាចអោយយើងឃើញបានថា ការវាយតប់គ្នា បានចាប់ផ្តើម ដោយសារតែ បុរសពាក់អាវ ពណ៌ប្រផេះ បានវាយទៅលើផ្ទៃមុខ របស់បុរសពាក់អាវពណ៌ខៀវមុន ទើបបង្កអោយមាន ការភ្ញាក់ផ្អើល ដល់អ្នកដំណើរនៅលើនោះ នាំគ្នាចោមរោមមើល។

យ៉ាងណាមិញ ក្រោយពីវាយតប់គ្នា មួយប្រាវហើយនោះ ពួកគេទាំងពីរនាក់ បានឈប់រៀងៗខ្លួន ខណៈមានបុរសពាក់អាវសម្នាក់ ចូលមកឃាត់ ប៉ុន្តែក្រោយមក បុរសពាក់អាវប្រផេះ ក៏បានវាយទៅលើបុរសអាវខៀវ ជាលើកទីពីរ បង្កើតបានជាឈុតឆាក វាយតប់ជាថ្មី។ ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនបានបញ្ជាក់បន្ថែម ពីលទ្ធផល ទៅជាយ៉ាងណានោះទេ រីឯមូលហេតុដែលនាំអោយ កើតមានការឈ្លោះទាស់ទែង រហូតឈានដល់ ការប្រើអំពើហឹង្សានេះ ក៏មិនត្រូវបានឲ្យដឹង នៅឡើយ នោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព Beijingcream

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]