យោងតាមសារព័ត៌ shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះថា Cheng រស់នៅក្នុងទីក្រុង Guangzhou ប្រទេសចិន ត្រូវបានអ្នកជិតខាង យកកាំបិតចាក់ ឲ្យរងរបួសធ្ងន់ ដោយសារតែរឿងសំឡីអនាម័យ។

ប្រភពដដែលបានបន្តទៀតថា ដើមចមនៃរឿងនេះ គឺដោយសារតែសំឡីអនាម័យ ដែលធ្លាក់ចេញពីមាត់បង្អួច នៃបន្ទប់ទឹកផ្ទះលោក Cheng ដែលនៅជាន់ទី៤ ធ្លាក់មកចំពីលើក្បាលជនសង្ស័យ ជាហេតុធ្វើឲ្យជនសង្ស័យខឹងយ៉ាងខ្លាំង។ នៅពេលនោះដែរ ជនសង្ស័យក៏បានយកដុំថ្ម គប់បង្អួចផ្ទះលោក Cheng ផងដែរ ហើយលោក Cheng ក៏បានអើតក្បាលមើលទៅក្រៅ ដើម្បីដឹងថាមានរឿងអ្វីកើតឡើង ហើយជនសង្ស័យក៏ចំណាំមុខគាត់បានតែម្តង។

បើតាមសម្តីរបស់ប្រពន្ធលោក Cheng បានប្រាប់ឲ្យដឹងថា គាត់បានប្រើប្រាស់សំឡីអនាម័យនោះពិតមែន ដោយគាត់បានដាក់វា នៅមាត់បង្អួច ប៉ុន្តែក្រោយមកក៏ត្រូវខ្យល់បក់ធ្លាក់ទៅខាងក្រៅ ហើយធ្លាក់ចំក្បាលជនសង្ស័យតែម្តង។

ទោះបីជាយ៉ាងនេះក៏ដោយ លោក Cheng ក៏បានធ្វើការសុំទោស ទៅដល់ជនសង្ស័យផងដែរ ប៉ុន្តែជនសង្ស័យនោះ បានខឹងក្រោធយ៉ាងខ្លាំង និងបានកាន់កាំបិតមកចាក់គាត់ បណ្តាលឲ្យរងរបួសធ្ងន់ទៀតផង។ យ៉ាងណាមិញ ក្រោយពេលកើតហេតុ លោក Cheng ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Panyu Hospital ស្ថិតក្នុងទីក្រុង Guangzhou ប្រទេសចិន ក្នុងសភាពនៅដឹងខ្លួននៅឡើយ៕

(ខាងលើនេះគ្រាន់តែជារូបតំណាងប៉ុណ្ណោះ)

ប្រភព ៖ shanghaiist 

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]