ភ្នំពេញៈ ចាប់តាំងពីតារាចម្រៀង និងសម្តែង កញ្ញា គឹម លីហ្សា បានឡើងយន្តហោះទៅសម្តែងនៅអូស្ត្រាលី អស់រយៈពេល ជាច្រើនសប្ដាហ៍មក គេសង្កេតឃើញថា នាងឧស្សាហ៍ បង្ហោះរូបថតបង្ហាញពីភាពផ្អែមល្ហែម ល្អូកល្អឺន ជាមួយ បុរសកំពូលស្នេហ៍ នៅលើទឹកដីអូស្ត្រាលី។ ផ្ទុយស្រឡះនឹងការអះអាង របស់នាង កាលពីពេលកន្លងមកថា នាងមិនមានទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយបុរសណាម្នាក់ឡើយ ។

គេនៅចាំបានថា តារាសម្តែង សាច់សប្រៀបដូចបណ្តូលចេក កញ្ញា គឹម លីហ្សា កន្លងមក ធ្លាប់ចេញមុខបដិសេធយ៉ាងដាច់ណាត់ថា នាងគ្មានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ឡើយ ដោយសារតែចង់យកពេល ប្រឡូកក្នុងវិស័យសិល្បៈ សាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញ។ មិនតែប៉ុណ្ណោះ កាលពីពេល គឹម លីហ្សា រៀបចំខោអាវដាក់វ៉ាលី អូសឡើងយន្តហោះ ចេញទៅសម្តែង នៅអូស្ត្រាលីនោះ នាងបានបញ្ជាក់ថា ការចេញទៅក្រៅប្រទេស លើកនេះគឺនាងចេញទៅសម្តែង ជាមួយតារាចម្រៀងប្រុសស្រី ជាច្រើនដួងទៀត មិនមែនចេញទៅបង្កាត់ភ្លើងស្នេហ៍ ឬក៏ទៅសាងភាពផ្អែមល្ហែមជាមួយ អតីតគូស្នេហ៍ដែលរស់នៅលើទឹកដីដនោះឡើយ ។

ក្រោយពីស្រីស្អាតសំឡេងស្រទន់ កញ្ញា គឹម លីហ្សា បានបោះជំហានទៅដល់ទឹកដីអូស្ត្រាលីភ្លាម គេក៏បានឃើញ រូបថតរបស់នាង ជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ភ្លេត ដោយនៅក្នុងរូបថតនោះ គេស្រីស្អាតរូបនេះ បង្ហាញភាព សិទ្ធិស្នាល ជាមួយបុរសរូបរាងសង្ហាមាឌមាំ ដែលជាអាណិកជន និងជាអតីតសង្សារ ដែលធ្លាប់ជួបប្រទះការប្រះស្រាំជាមួយគ្នា កាលពីពេលកន្លងមកជាមួយនាង។

ប៉ុន្តែថ្មីៗនេះនាង បែរជារំលេចរូបថតផ្អែមល្ហែម ជាមួយសង្សារ នៅលើ Facebook ធ្វើរំភើយ ដោយតាមរយៈរូបនេះ ទស្សនិកជន ដឹងយ៉ាងច្បាស់ថា គូស្នេហ៍មួយនេះ ប្រហែលជាអាចមានពន្លឺស្នេហ៍ ឈានដល់ពិធីមង្គលការ នៅក្នុងពេលឆាប់ៗខាងមុខនេះ ជាក់ជាមិនខាន ។

នៅពេលនេះ LookingTODAY មិនទាន់អាចទាក់ទង ទៅស្រីស្រស់ច្រមុះស្រួច កញ្ញា គឹម លីហ្សា បានទេ ដោយសារតែពេលនេះ នាងកំពុងតែ មានវត្តមានសម្តែងនៅក្រៅប្រទេសនៅឡើយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]