ភ្នំពេញ ៖ ក្រោយពីបុរសជនជាតិអាមេ រិកាំងម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ក ជើងសល់តែស្បែក ក្រោយពីជួបគ្រោះថ្នាក់ ចរាចរ ត្រូវរថយន្ដស៊ីអរវី ១គ្រឿង បុក ពេញមួយទំហឹង ពេលកំពុងជិះម៉ូតូតែម្នាក់ ឯង កាលពីវេលាម៉ោងជាង ១យប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្លូវលេខ៥១ កែង ផ្លូវលេខ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញនោះ រហូតមកដល់ពេលនេះពុំទាន់មាន សាច់ញាតិណាម្នាក់ មកមើលជនរងគ្រោះ នៅឡើយទេ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត ។ដូច្នេះមន្ដ្រីនគរ បាលចរាចរជើងគោក រាជធានីភ្នំពេញដែល កំពុងចាត់ការសំណុំរឿងមួយនេះ សូមអំពាវ នាវស្វែងរក សាច់ញាតិជនរងគ្រោះ ក៏ដូចជា ស្ថាប័នបរទេសដែលពាក់ព័ន្ធ ជួយស្វែងរក ដោយសារតែ ក្រោយជួបគ្រោះថ្នាក់ចរាចរ ជនរងគ្រោះ ពុំមានលិខិត ឬក្រដាសស្នាម បញ្ជាក់ពីអត្ដសញ្ញាណ នៅលើខ្លួននោះទេ។

នាយរងការិយាល័យ ចរាចរជើងគោក លោក ប៉ែន ឃុន បានឱ្យដឹងថា ក្រោយពី មានគ្រោះថ្នាក់ចរាចរ ខាងលើនេះកើតឡើង ដែលបណ្ដាលឱ្យ បុរសជនជាតិស្បែកសរូប នេះរងរបួសធ្ងន់ចំជើង គឺកម្លាំងនគរបាល ចរាចររបស់លោក បានទទួលដោះស្រាយ ដោយស្វះស្វែងរក សាច់ញាតិ ជនរងគ្រោះ និងស្វែងរករថយន្ដបង្ក ដែលបើករត់បាត់ ក្រោយពេលបុកជនរងគ្រោះ ។

នាយរងការិយាល័យរូបនេះបានបន្ដថា រហូតមកដល់ពេលនេះ ពុំទាន់មានសាច់ញាតិ ណាម្នាក់របស់ជនរងគ្រោះ មកទទួល និង មើលនោះឡើយ ហើយនៅលើខ្លួនជនរងគ្រោះ មានតែលិខិតបញ្ជាក់ នៃការទិញម៉ូតូ ១សន្លឹក ប៉ុណ្ណោះ ហើយដាក់តែលេខផ្លូវមិន មានលេខផ្ទះ ឬសង្កាត់ទៀតផង ដែលធ្វើឱ្យ មានការពិបាក ក្នុងការស្រាវជ្រាវរកសាច់ញាតិ ។

បុរសជនជាតិ បរទេសស្បែក សម្នាក់ ដែលគេមិន ស្គាល់អត្ដ សញ្ញាណ បាន រងរបួសជើងយ៉ាងធ្ងន់ធ្ងរ ពោលនៅសល់តែ ស្បែក ក្រោយពី រថយន្ដមួយគ្រឿង ម៉ាក CRV បានបើកបុកជនរងគ្រោះយ៉ាងពេញ ទំហឹង រួចហើយ គេចខ្លួនបាត់ ដោយសុវត្ថិភាព បន្សល់ទុកជនរងគ្រោះ និងម៉ូតូនៅកន្លែង កើតហេតុ ។

គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយ អ្នកបើករថយន្ដ CRV មិនស្គាល់អត្ដសញ្ញាណ ខាងលើនេះ បាន កើត ឡើងកាលពីវេលា ម៉ោងជាង១ យប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុច ផ្លូវលេខ៥១ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅធ្វើការវាស់វែងនៅ កន្លែងកើតហេតុ បាន និយាយថា ជនរងគ្រោះ ជាជនបរទេស ស្បែកស មិនស្គាល់អត្ដសញ្ញាណ នោះឡើយ បានរងរបួស បាក់កជើងស្ដាំនៅ ដល់តែស្បែក និងរងរបួសលើក្បាល ។

សមត្ថកិច្ចមូលដ្ឋាន ដែលបានទទួលព័ត៌ មានពីសាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើង ខណៈដែលជន រងគ្រោះ កំពុងបើកម៉ូតូម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1១AJ-6766 ក្នុងទិស ដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ ៥១ លុះដល់ចំណុច កើតហេតុ ក៏ត្រូវរថយន្ដ មួយគ្រឿងម៉ាក CRV ពណ៌ខ្មៅ មិនចាំស្លាក លេខ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើតតាម បណ្ដោយ ផ្លូវលេខ២១៤ បុក ម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្ដាលឱ្យ ដួលបាក់កជើង ខាងស្ដាំរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ដែលគ្មាន នរណាម្នាក់ស្គាល់អត្ដសញ្ញាណ ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរ ពេទ្យកាល់ម៉ែតភ្លាមៗ ខណៈដែលរថយន្ដបង្ក បានបើកគេចបាត់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]