រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី១៧ តុលា ២០១៣ ស្ថិតនៅចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ដោយជាប់ចោទពីបទនាំ ក្មេងស្រីជាអនីតិជន ទៅរួមរ័កនៅផ្ទះរបស់ខ្លួន ១យប់ចំនួន៣ដង ក្រោយពីស្គាល់នាងបានតែមួយថ្ងៃប៉ុណ្ណោះ ខណៈពេលទៅលេងកន្លែងកម្សាន្ត នៅសួនទឹកមួយនៅតំបន់ព្រែកឯង ។ ការឃាត់ខ្លួននេះ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្តាយ របស់ក្មេងស្រីរងគ្រោះ ។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះប៉ិច ភារ៉ា អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកណ្តាល ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជាសិស្ស រស់នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។

ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី៣ តុលា កន្លងមក ក្មេងស្រីរងគ្រោះរួមនិងមិត្តភក្តិជាច្រើននាក់ បាននាំគ្នាជួលរ៉ឺម៉កកង់បីទៅ ដើរលេងនៅសួនព្រែកឯង ជាមួយគ្នានោះ មិត្តភក្តិក្មេងស្រីនោះ បានបបួលជនសង្ស័យទៅ លេងជាមួយគ្នាផងដែរ ។ បន្ទាប់ពីដើរលេងរហូតដល់រសៀល ពួកគេក៏ត្រឡប់មកផ្ទះវិញ តែចៃដន្យក៏ស្ទះចរាចរណ៍នៅខាងកើត ស្ពានអាកាសក្បាលថ្នល់ ក្មេងស្រីរងគ្រោះក៏បានចុះ ពីលើរ៉ឺម៉ក មកជិះម៉ូតូជាមួយជនសង្ស័យក្នុងបំណងទៅផ្ទះ ។ ប៉ុន្តែជនកំហូចនោះ មិនបានឌុបនាងទៅផ្ទះទេ ដោយឌុបនាងទៅផ្ទះរបស់ខ្លួនវិញ។  ពេលទៅដល់ផ្ទះខ្លួន ជនសង្ស័យបានហៅមិត្តភក្តិ២- ៣នាក់ទៀតមកផឹកស្រា និងបានបញ្ច្រកស្រាក្មេងស្រីរងគ្រោះរហូតដល់ស្រវឹង និងបានចាប់រំលោភនាង បានសម្រេចចំនួន៣ដងតែម្តង ។

ជនសង្ស័យបានសារភាពនៅមុខសមត្ថិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តដូចក្រុមគ្រួសារក្មេងស្រីចោទប្រកាន់មែន ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]