នៅឯទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ មានមនុស្សមួយក្រុមដែលឲ្យឈ្មោះខ្លួនថា “Animal Equality” មានន័យថា «ភាពស្មើរគ្នារវាងសត្វ» បាននាំគ្នាធ្វើបាតុកម្ម ទាមទារសិទ្ធឲ្យសត្វ ក្នុងថ្ងៃមិនបរភោគសាច់ (Day without meat)។

ព្រឹត្តិការណ៍នេះបានកើតឡើង នៅមុខមហាព្រះវិហារបស់ បាសេឡូណា ក្នុងថ្ងៃមិនបរិភោគសាច់។ បាតុករ បានធ្លើខ្លួនដូចជា សាច់ឆៅដែលលក់នៅក្នុងផ្សារទំនើប ដោយរុំខ្លួនរបស់ពួកគេ នឹងស្បោងប្លាស្ទិក និងមានឈាមក្លែងក្លាយនៅជាប់ខ្លួន របស់ពួកគេផងដែរ។ មូលហេតុចំបងដែលពួកគេ ធ្វើបាតុកម្មនេះឡើង គឺចង់ឲ្យមនុស្សទាំងឡាយ ឈប់បរិភោគសាច់សត្វ។

Animal Equality គឺជាអង្គការអន្តរជាតិមួយ ការពារសិទ្ធសត្វ ដោយចង់ផ្ដល់នូវសិទ្ធ និងសេចក្ដីគោរពសល់សត្វទាំងឡាយ។ លើសពីនេះពួកគេចង់ឲ្យបញ្ឈប់នូវ ការប្រើប្រាស់សត្វជាទាសករ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតរបស់ពួកគេ? បើពិភពលោក អាចបញ្ឈប់ការបរិភោគសាច់សត្វ ដែរ ឬ ទេ? សូមទស្សនា រូបភាព និងវីដេអូខាងក្រោម៖























ប្រភព៖ banoosh.com

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]