បើនិយាយពីរឿងសំណាង ភាគច្រើនគេអាចបកស្រាយបានថា វាបានកើតឡើងដោយចៃដន្យតែប៉ុណ្នោះ ហើយក៏គ្មានអ្នកណាអាចដឹងថា ភាពចៃដន្យនេះនឹងអាច កើតឡើងរហូតដែរ។

ប៉ុន្តែនៅប្រទេសចិន មានអ្នកលេងអ៊ិនធើណិតជាច្រើនបាន ដាក់រហ័សនាមបុរសបីនាក់ថា ជាបុរសដែលមានសំណាងជាងគេនៅប្រទេសចិន ព្រោះអ្វី ? ដោយសារតែការមេរ៉ាសុវត្ថិភាពបាន ចាប់រូបភាពរបស់គាត់ ជាប់ពេលដែលគាត់ប៊ិះនឹងមានគ្រោះថ្នាក់ទៅហើយ តែដោយសារតែភាពចៃដន្យ ទើបបានធ្វើអោយ គាត់រួចខ្លួនពីសំណាញ់យមរាជ។ បើយើងមើលតាមរយៈវីដេអូយើងបាន ឃើញបុរសទីមួយ ជិះម៉ូតូ ឆ្លងផ្លូវធម្មតា ប៉ុន្តែមានរថយន្តចំនួនពីរគ្រឿងបានបើកយ៉ាងលឿនហើយក៏បាន បុកគ្នានៅក្បែរគាត់តែម្តង គ្រាន់តែក្បែរ និង ប៊ិះតែប៉ុណ្នោះរថយន្តទាំងពីរនោះមិនបានធ្វើអោយគាត់ គ្រោះថ្នាក់ឡើយ។ រីឯបុរសទីពីរ វិញគាត់បានឆ្លងថ្នល់ តែមានរថយន្តក្រុងធំមួយបាន បើកមកដោយមិនបានចាប់ហ្វ្រាំងឡើយ ហើយបានបុករថយន្តដែលឈប់នៅពីមុខថែម ទៀតផង បុរសទីពីរនោះក៏បានរត់កាត់មុខ រថយន្តក្រុងនោះតែម្តងដោយមិនមានគ្រោះថ្នាក់អ្វីឡើយ។ ចំនែកឯបុរសទីបី វិញដោយសារតែវីដែអូមិនសូវច្បាស់ យើងអាចមើលរូបគាត់បានព្រៀលៗ តែប៉ុណ្នោះ ដោយយើងបានឃើញគាត់ឈរ នៅលើផ្លូវរថភ្លើង មួយសន្ទុះក៏ស្រាប់តែមាន រថភ្លើងមួយមកយ៉ាងលឿន ប៉ុន្តែគាត់បានលោតចេញទាន់ មិនបានប៉ុន្មានផង ស្រាប់តែមាន រថភ្លើងមកមួយទៀត គាត់ក៏បានហក់គេចម្តងទៀត មើលទៅគួរអោយរន្ធត់មែនទែន។ ដោយសារតែវីដេអូឃ្លីបទាំងនេះហើយ ដែលធ្វើអោយបុរសទាំងបីនាក់នោះមានឈ្មោះជាបុរសមានសំណាងតែម្តង ទៅ។

សូមប្រិយមិត្តមើលវីដែអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]