កំពង់ស្ពឺ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ៤នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្តដឹកអុសក្រឡាប់។

ហេតុការណ៏នេះ បានកើតឡើងនៅម៉ោងជាង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ តុលា ២០១៣ នៅចំណុចមុខរោងចក្រស្កសរ ការ៉ែនហៀល ស្ថិតក្នុងភូមិជំា ឃុំតាសាល ស្រុកឱរ៉ាល់ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងដែរថា មុនពេលកើតហេតុរថយន្តអ៊ីណូ ពាក់ស្លាកភ្នំពេញ3A 7657 ដឹកអុសពេញនិងមនុស្ស ១១នាក់បានចេញដំណើរពីចំការ លុះមកដល់ចំណុចកើត ហេតុជាផ្លូវចុះចំណោតហើយរអិល បណ្តាលឲ្យរថយន្តក្រឡាប់ និងមានអ្នកស្លាប់និងរបួសតែម្តង ។

អ្នកស្លាប់ទំាង៣នាក់ក្នុងនោះមានអ្នកបើកបរម្នាក់ផង និងអ្នករបួសមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ចំណែករថយន្តមកដល់ម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៨ តុលា ២០១៣នេះ សមត្ថកិច្ចមិនទាន់ស្ទូចចេញនៅឡើយទេ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]