ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ទឹកបឹងដ៏ថ្លាឈ្វេង លាយលំនឹងខ្យល់អាកាសបរិសុទ្ធ ពិតជាធ្វើអោយមនុស្សគ្រប់រូបប្រាថ្នាចង់រស់នៅគ្រប់ៗគ្នា ក្នុងមួយឆាកជីវិតរបស់ពួកគេ។

ស្រាប់តែថ្មីៗនេះ បុរសម្នាក់ដែលមានឈ្មោះ Nigel Woodhouse បានប្រកាសដាក់ដេញថ្លៃ នូវបឹងឯកជនរបស់គាត់មួយ នៅលើគេហទំព័រ eBay ក្នុងតម្លៃបឋម ៤៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ បឹង Esthwaite Water នេះគ្របដណ្តប់ដោយផ្ទៃក្រឡា ២៨០ហិចតា លាតសន្ធឹងពីភូមិ Sawrey ទៅភូមិ Hawkshead ដែលបឹងនេះជាបឹងឯកជនដ៏ធំជាងគេបង្អស់ ក្នុងទីក្រុង Cumbria នៃចក្រភពអង់គ្លេស។

បើតាមម្ចាស់នៃបឹងឯកជនមួយនេះ បានអោយដឹងថា “ខ្ញុំពិតជាមិនដាច់ចិត្តពីទ្រព្យសម្បត្តិដ៏មានន័យមួយនេះទេ ព្រោះខ្ញុំបានស្នាក់នៅ និងរួមរស់នឹងវា អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែដោយសារឥឡូវខ្ញុំដល់វ័យត្រូវចូលនិវត្តន៍ ទើបសម្រេចចិត្តដាក់ដេញថ្លៃលក់បែបនេះ។ ចំណែកឯមូលហេតុដែលខ្ញុំជ្រើសរើសគេហទំព័រ eBay សម្រាប់ការដេញថ្លៃ ព្រោះខ្ញុំចង់បង្ហាញពីសម្រស់ និងទេសភាពដ៏ស្រស់ត្រកាល របស់បឹងមួយនេះ ទៅកាន់មនុស្សគ្រប់គ្នា នៅទូទាំងពិភពលោក។”

គួរបញ្ជាក់ផងដែរថា ការដេញថ្លៃកំពុងតែចាប់ដំណើរការ ដោយម្ចាស់កម្មសិទ្ធិថ្មីនៃបឹងឯកជនមួយនេះ នឹងធ្លាក់ទៅលើដៃអតិថិជនណា ដែលហ៊ានអោយតម្លៃថ្លៃជាងគេបង្អស់។ ដូចនេះ បើប្រិយមិត្តចង់ក្លាយជាម្ចាស់កម្មសិទ្ធិនៃបឹងឯកជននេះ សូមប្រញាប់រួសរាន់ឡើង ចូលទៅដេញថ្លៃទាំងអស់គ្នាណា!












ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]