ពេជ្រ ថាណា រកឃើញអ្នកស្អំបេះ ដូងថ្មី ក្រោយភរិយាស្លា.ប់ចោល២ឆ្នាំ

//s9.kh1.co/f3/f3f1738282f00b9fef03b918df60ce1f00e095f7.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ចុងក្រោយ តារាចម្រៀង ពេជ្រ ថាណា រកឃើញអ្នកស្នំបេះដូងថ្មី ក្រោយភរិយាជាទីស្រឡាញ់របស់ខ្លួនស្លា.ប់ចោលរយៈពេលជាង២ឆ្នាំ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីដើមឆ្នាំ២០២១ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោនលោក ពេជ្រ ថាណា ជួបទុ.ក្ខក្រៀមក្រំ ក្រោយភរិយាជាទីស្រឡាញ់របស់ខ្លួន ទទួលមរ.ណភាពព្រោះជំ.ងឺក្រពះធ្ង.ន់ធ្ងរ ដោយបន្សល់ទុកកូនម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយមរ.ណភាពភរិយារួចនោះ គេក្រឡេកឃើញ តារាប្រុសរូបនេះ តែងបង្ហោះរូបភាពនិងសារគួរឲ្យស្រណោះជាញឹកញយ រហូតដល់ពេលថ្មីៗនេះ ប្រពន្ធស្លា.ប់ជិត២ឆ្នាំទៅហើយ ទើបរូបលោកព្រមទម្លាយមុខគូស្នេហ៍ថ្មីរបស់ខ្លួន ដោយបានបង្ហោះសារយ៉ាងដូច្នេះថា ៖

អតីតកាលមិនអាចប្រៀបធៀបនិងបច្ចុប្បន្នបានទេ សុភមង្គលនិងក្តីសុខ គឺយេីង២នាក់ជាអ្នកកំណត់ គ្មានអ្នកណាមកកំណត់ជំនួសយេីងបានទេ ភាពច្បាស់លាស់ដូចគ្នា ស្មោះត្រង់រវាងគ្នានឹងគ្នា មិនក្បត់គ្នា ទេីបជីវិតយេីងធ្វេីអ្វីៗកាន់តែរីកចំរេីន គូជីវិត មិនមែន១ថ្ងៃ មិនមែន១ខែ ហេីយក៍មិនមែន១ឆ្នាំ គឺ១ជីវិត អរគុណអូនដែលចូលមកក្នុងជីវិតបង។

ពេជ្រ ថាណា

ស្របពេល ទម្លាយរកបានអ្នកស្នំបេះដូងថ្មីហើយនោះ មហាជនក៏ផ្ទុះការចាប់អារម្មណ៍នឹងសម្រស់របស់ គូស្នេហ៍ថ្មីរបស់តារាចម្រៀងសង្ហារូបនេះ មុខមាត់ស្រស់ប្រិមប្រិយ គួរឲ្យស្រឡាញ់ ត្រូវអ្នកលេងបណ្តាញសង្គមគិតថា ក៏អាយុនៅក្មេងដែរ បើស្រស់ស្អាតថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ពេជ្រ ថាណា 
តារាចម្រៀង ពេជ្រ ថាណា 
តារាចម្រៀង ពេជ្រ ថាណា 
តារាចម្រៀង ពេជ្រ ថាណា 
តារាចម្រៀង ពេជ្រ ថាណា 
តារាចម្រៀង ពេជ្រ ថាណា 
តារាចម្រៀង ពេជ្រ ថាណា និងភរិយា(ស្លាប់)
តារាចម្រៀង ពេជ្រ ថាណា និងភរិយា(ស្លាប់)
តារាចម្រៀង ពេជ្រ ថាណា និងគូស្នេហ៍ថ្មី
តារាចម្រៀង ពេជ្រ ថាណា និងគូស្នេហ៍ថ្មី
ពេជ្រ ថាណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T