នេះគឺជាវិធីមួយ ដើម្បីធ្វើឲ្យអ្នកជក់បារីឈប់ជក់បារី ដោយឲ្យពួកគេដឹងពីរសជាតិ នៃការហិតផ្សែងបារី។

នេះគឺជាកម្មវីធីមួយរបស់ជនជាតិជប៉ុន ដោយពួកគេចង់ព្រមានដល់អ្នកដែលជក់បារី ឲ្យពួកគេយល់ពីអារម្មណ៍អ្នកដែលមិនជក់ ហើយហិតផ្សែងបារីពីពួកគាត់ ព្រោះអ្នកដែលហិតផ្សែងបារី មានគ្រោះថ្នាក់ដល់សុខភាព ច្រើនជាអ្នកដែលជក់ផ្ទាល់។

វីដេអូនេះត្រូវបានបង្កើតឡើយ ដោយកម្មវិធីជប៉ុនមួយ ដែលមានអ្នកគាំទ្រ និងទស្សនាដ៏ច្រើន។ នៅក្នុងវីដេអូ យើងប្រទះឃើញ បុរសពីរនាក់ បានចូលក្នុងបន្ទប់ឯកជនមួយ ដែលទុកសំរាប់ឲ្យអ្នកជក់បារី បន្ទាប់មកស្រាប់តែមានមនុស្សប្រមាណជាង ២០នាក់ បានដើរចូលក្នុងបន្ទប់នោះដែរ ហើយនាំគ្នាជក់បារីម្នាក់មួយដើម បង្ហុយផ្សែងបារីដាក់បុរសទាំងពីរ ដែលចូលមកមុនគេ បន្ទប់ទាំងមូល បានប្រែក្លាយទៅជាផ្សែងពណ៌.ស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វិធីមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព៖ STOMP

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]