ត្រីគឺជាអាហារដែលមានសារជាតិខ្លាញ់ មានប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ ថែមទាំងផ្តល់នូវរសជាតិឆ្ងាញ់ ពិសាទៀតផង។ ក៏ប៉ុន្តែការធ្វើចំណីអាហារ ដោយសាច់ត្រីពេលខ្លះក៏អាចធ្វើឱ្យចំណី អាហារទាំងនោះលែងចង់ ទទួលទានដោយសារនៅសេសសល់ក្លិនឆ្អាប។ មួយវិញទៀតក្រោយពេលឃើញ សាច់ត្រីរលេះរលួយពេកក៏ធ្វើឱ្យ អារម្មណ៍ក្នុងការទទួលទានថយចុះបានដូចគ្នា។ ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយ ដែលជួយណែនាំឱ្យអ្នកធ្វើម្ហូបពីសាច់ត្រី មានឱជារសនិងមើលចង់ទទួលទានបំផុតៈ
-ការស្ងោរត្រីមិនរលួយសាច់ពេក ដែលជាធម្មតានោះក្រោយពេលស្ងោរវា ហើយសាច់ត្រីនឹង រលួយរបេះចេញពីគ្នាមិនគួរឱ្យចង់ទទួលទាន។ត្រង់ចំនុចនេះសូមណែនាំឱ្យអ្នកច្របាច់ក្រូចឆ្មារទៅ ក្នុងឆ្នាំងស្ងោរបន្តិចនោះសាច់ត្រីនឹង រក្សានូវស្ថានភាពរបស់វាគួរឱ្យចង់ទទួលទានបំផុត។
ការស្ងោរត្រីមិនឱ្យឆ្អាបជាទូទៅសាច់ត្រី រមែងមានក្លិនឆ្អាបជានិច្ច ប្រសិនបើអ្នកមិនចង់ឱ្យសាច់ ត្រីឬម្ហូបរបស់អ្នកមានក្លិនឆ្អាបទេនោះ វាជាការងាយបំផុតដោយគ្រាន់ តែណែនាំឱ្យអ្នកបន្តក់នូវទឹក ខ្មេះបន្តិចចូលទៅក្នុងឆ្នាំងខណៈពេលដែលទឹកពុះ រួចហើយត្រូវយកសាច់ត្រីចូលទៅ។ គ្រាន់តែអនុវត្តតាមការណែនាំខាងលើនេះ ធានាថាម្ហូបពីសាច់ត្រីរបស់អ្នកមិនមាន ក្លិនឆ្អាបសូម្បីតែបន្តិច។
-ការចៀនត្រីឱ្យមានពណ៌លឿង ហើយស្រួយចំណុចនេះគេអាចធ្វើ បានដោយការផ្សំជាមួយ នឹងស៊ុតក្រូចឆ្មារនិងម្សៅមីវាយចូលគ្នាឱ្យ សព្វរួចយកសាច់ត្រីមកជ្រលក់ម្សៅនោះដើម្បីត្រៀមទុន មុនពេលដាក់វាចៀន។ បន្ទាប់មកយើងធានាថាសាច់ត្រី ចៀនរបស់អ្នកនឹងឡើងពណ៌លឿងហើយ ស្រួយមានក្លិនក្រអូបនរណាឃើញក៏ចង់ទទួលទានដែរ។ សង្ឃឹមថាអាថ៌កំបាំងបែបងាយៗនេះនឹងជួយឱ្យលោកអ្នកនឹងក្លាយទៅជាចុងភៅចំណានប្រចាំ គ្រួសាររបស់អ្នកជាក់ជាមិនខាន៕

អត្ថបទ៖ ច័ន្ទ មករា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]