រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ដោយ​ស្ដ្រី​ម្នាក់​ផង​ដែរ បាន​ប៉ះ​គូទ​ម៉ូតូកង់​បី​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ខណៈ​ម៉ូតូ​កង់​បី​បត់​ឆ្វេង បណ្ដាល​ឱ្យ​ដួល​ប្រាវ​ទៅ​នឹង​ផ្លូវ​ កាលពី​វេលា​ម៉ោង២​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១​ ឧសភា ២០១២ នៅ​តាម​បណ្ដោយ​ផ្លូវ​​លេខ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ម៉ូតូ​កង់​បី​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​២៦១ ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បត់​ឆ្វេង​ចូល​ផ្លូវ​២១៨ ជា​ហេតុ​បណ្ដាល​ឱ្យ​ម៉ូតូឌ្រីមសេ១២៥ ជិះ​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ ជ្រុលទៅប៉ះ​គូទ​ម៉ូតូ​កង់​បី​ដួល​ប្រាវ​ទៅ​នឹង​ផ្លូវ​តែ​ម្ដង។​

ក្រោយ​ពី​គ្រោះថ្នាក់​ម៉ូតូ​ឌ្រីម​សេ១២៥ រង​ការ​ខូចខាត​តិចតួច​បាន​ទារ​សំណង​ពី​ម្ចាស់​ម៉ូតូ​កង់​បី​ចំនួន​២០​ដុ​ ល្លារ ប៉ុន្ដែ​ម៉ូតូ​កង់​បី​សុំ​ត្រឹមតែ​៥​ដុល្លា​រ​ដើម្បី​បញ្ចប់រឿង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]