នៅពេលថ្មីៗនេះ ជាពិសេសនៅលើបណ្ដាញ ទំនាក់ទំនងអ៊ីនធើណេត នៃប្រទេសកូរ៉េ បានមានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញ រូបភាព ទៀន ដែលគួរអោយខ្លាចបំផុត។

នៅក្នុងរូបភាពខាងក្រោមនេះ ទៀនដែលកំពុងតែឆេះ ដែលមានរូបសណ្ឋានដូច ទៅនឹង ប្រអប់ដៃមនុស្ស ដែលត្រូវកាត់ដាច់ និង រលាកដោយភ្លើងរោលរាល ហើយនេះ ជាអ្វីដែលគួរអោយខ្លាច។

ប៉ុន្តែនេះ គ្រាន់តែជា ប្រអប់ដៃសិប្បនិមិត្ត ដែលធ្វើឡើង ដើម្បីអបអរ សាទរ សំរាប់ពិធីបុណ្យ ហាឡូវីន (Halloween) ដែលនឹង ឈានមកដល់នៅពេលឆាប់ៗនេះ។

អ្វីដែលមើលទៅហើយ មានភាពគួរអោយខ្លាចនោះ គឺ ទាំងសាច់ ទាំងស្បែក ទាំងក្រចក និង ស្នាមជ្រួញ នៅលើប្រអប់ដៃ ពិតជាបានរចនា ឡើងប្រកបដោយ ភាពប៉ិនប្រសព្វ ហាក់បីដូចជា ប្រអប់ដៃមនុស្សពិតៗ ដែលត្រូវបានភ្លើងដុតឆេះ មើលទៅគួរអោយស្រៀវ។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យ ហាឡូវីន (Halloween)គឺជាពិធីបុណ្យ របស់ជនជាតិ ប៉ែកខាងអឺរ៉ុប ដោយពិធីបុណ្យនេះ គេតែងប្រារព្ធឡើង ដោយមានការតុបតែងខ្លួន ជារូបខ្មោច ឬ បីសាច កាចសាហាវ ផ្សេងៗ ដែលយើងអាចហៅថា ជាពិធីបុណ្យតែងធ្វើខ្មោច។

តើលោកអ្នកយល់យ៉ាងណាចំពោះពិធីបុណ្យបែបនេះ?



ប្រភព៖ Strangthings

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]