យើងតែងប្រទះឃើញ សារព័ត៌មានចិនចុះផ្សាយ ជាហូរហែរ ពីករណីដែលក្មេងតូចៗ ធ្វើឲ្យខ្លួនឯង ជាប់នៅក្នុងអ្វីមួយ ដូចជា ពេលថ្មីៗនេះ មានក្មេងតូចម្នាក់ បានជាប់នៅក្នុង ម៉ាស៊ីនបោកខោអាវ ជាដើម។

យ៉ាងណាមិញ មានក្មេងប្រុសម្នាក់ទៀតហើយ និង ជាក្មេងប្រុសចុងក្រោយគេផងដែរ នៅក្នុងប្រទេសចិន ដែលធ្វើឲ្យខ្លួនឯងជាប់ ទៅណាមិនរួចបែបនេះ។ ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា ក្មេងប្រុស អាយុ ៣ឆ្នាំម្នាក់ បានធ្វើឲ្យជើងរបស់គេ ជាប់នឹងបង្គន់ ដកទៅណាមិនរួច ហើយដោយឪពុកម្តាយរបស់ក្មេងនេះ មិនអាចធ្វើអ្វីបាន ដើម្បីជួយដល់កូនរបស់ខ្លួននោះ ពួកគាត់ក៏បានរាយការណ៍ ដល់ក្រុមពន្លត់អគ្គីភ័យ ដើម្បីមកជួយ។

ក្មេងប្រុសនេះ បានជាប់ជើង ខណៈពេល កំពុងប្រើប្រាស់បង្គន់ នៅក្នុងផ្ទះរបស់គេ ដែលស្ថិតនៅក្នុង ខេត្ត Guizhou ប្រទេសចិន។ ក្នុងនោះ ក្រុមជួយសង្គ្រោះ បានចំណាយពេល អស់ ៣០នាទី ទំរាំអាចប្រើញញួរ វាយបំបែកបានសំរេច។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា វីដេអូឃ្លីប ខាងក្រោមទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ITN

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]