មន្រ្តីមានសមត្ថកិច្ច របស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាអោយមាន ការប្រហារជីវិតជាថ្មីម្តងទៀត ទៅលើអ្នកទោសម្នាក់ ដែលបានរួចផុត ពីសេចក្តីស្លាប់ ក្រោយពីត្រូវប្រហារជីវិត ដោយព្យួរក រួចមក។

បុរសអាយុ ៣៧ឆ្នាំម្នាក់ ត្រូវបានស្គាល់ឈ្មោះថា Alireza M ត្រូវបានប្រហារជីវិត នៅក្នុងគុក Bojnourd ស្ថិតនៅភាគខាងជើង ឈៀងខាងលិច នៃប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុននេះ ក្រោយពីរូបគាត់ ជាប់ទោស ក្នុងបទល្មើសគ្រឿងញៀនរួចមក។ វេជ្ជបណ្ឌិតម្នាក់ បានប្រកាសពីការស្លាប់ របស់អ្នកទោស ក្រោយពីត្រូវព្យួរក អស់រយៈពេល ១២នាទី រួចមក។ ហើយក្រុមគ្រួសារ របស់អ្នកទោស ក៏បានមកទទួលយកសាកសព ត្រឡប់ទៅវិញ ប៉ុន្តែនៅថ្ងៃបន្ទាប់ អ្នកទោសនោះ ស្រាប់តែនៅមានដង្ហើមនៅឡើយ។

យ៉ាងណាមិញ ពេលនេះ អ្នកទោសរូបនេះ កំពុងសំរាកព្យាបាល នៅក្នុងមន្ទីរពេទ្យ មួយកន្លែងនៅឡើយ ប៉ុន្តែទោះជាយ៉ាងណា ចៅក្រមម្នាក់ បាននិយាយថា អ្នកទោសរូបនេះ នឹងត្រូវ ធ្វើការប្រហារជីវិត សារជាថ្មីម្តងទៀត នៅពេលដែល ខាងមន្ទីរពេទ្យ បញ្ជាក់ឲ្យដឹងពី ស្ថានភាពសុខភាពរបស់គេ ថាបានធូរស្រាលវិញហើយនោះ។ ប្រភពព័ត៌មាន ក៏បានរាយការណ៍ ឲ្យដឹងទៀតដែរថា ពេលនេះ កូនស្រីទាំងពីរនាក់ របស់អ្នកទោស ឈ្មោះ Alireza រូបនេះ មានការសប្បាយចិត្តខ្លាំងណាស់ នៅពេលឃើញ ឪពុករបស់ពួកនាង រស់ឡើងវិញយ៉ាងដូច្នេះ។

ក្នុងនោះផងដែរ អង្គការ Amnesty International ដែលការពារដល់សិទ្ធិមនុស្ស ក៏បានសុំអោយ បញ្ឈប់ ការប្រហារជីវិតជាលើកទី២ នេះផងដែរ ព្រោះវាបង្ហាញឲ្យឃើញ ពីភាពឃោរឃៅ និង អមនុស្សធម៌ បំផុត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?




នេះគ្រាន់ជា រូបភាពតំណាងសំរាប់បន្ថែមន័យអត្ថបទប៉ុណ្ណោះ

ប្រភព telegraph

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]