ខេត្តពោធិ៍​សាត់ ៖ ​ ​បុរស​កំបុត​ដៃ​​ទាំង​សង​ខាង​​​​ម្នាក់ បាន​ដេកស្លាប់​ដោយ​​មិន​ដឹង​​មូលហេតុ ដែល​ឪពុក​ម្តាយ​សង្ស័យថា ​​លេបថ្នាំ​​ធ្វើ​អត្ត​​ឃាត ​​​ ឬ​ក៏ខ្យល់គ​ ព្រោះ​អត់​​​​ហូបបាយពីរ​ថ្ងៃ​ ​ហើយ​ក៏មិន​​បន្សល់ទុក​​វត្ថុតាង​អ្វីដែរ ។ ​​ករណី​នេះ បាន​កើតឡើង​​នៅភូមិ​​​អូរបា ក្រងក្រោម​​​​​​​សង្កាត់​បន្ទាយ​​ដី ក្រុង​ពោធិ៍សាត់ ​​​កាលពីវេលាម៉ោង៥​ល្ងាច​​ ថ្ងៃទី៣០ មេសា ២០១២ ។

លោកវណ្ណ លី នាយ​​ប៉ុស្តិ៍​​រដ្ឋ​បាល​​​​បន្ទាយ​​​ដី​ឱ្យ​​ដឹង​​​​​ថា ជនរងគ្រោះ​​​ឈ្មោះឆេង វុទ្ធី ​​​ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ​​ជា​ជន​​ពិការ​កំបុត​ដៃ​​​ទាំងពីរ ។ ​​ទោះ​បី​យ៉ា​ងណា គេ​មិន​ដឹងថា ជនរង​គ្រោះ ​​​​​​ស្លាប់​​ដោយ​សារ​​​លេបថ្នាំ​​​ធ្វើអត្តឃាត​​​ ឬក៏​ខ្យល់​គ​នោះទេ ​ព្រោះពុំ​​​​មាន បន្សល់ទុក​អ្វី​ដូចជា​​​​សំបក​ថ្នាំ​ ឬដប​ថ្នាំ​ពុល​ជាវត្ថុតាង ហើយ​​សមត្ថកិច្ច​​ក៏​មិន​បាន​​ធ្វើ​កោសល្យវិ​ច័យ​​​​ដែរ ព្រោះ​​​នៅព្រឹក​ថ្ងៃទី​១ ឧសភា ​២០១២ ​​ក្រុមគ្រួសារ​​​បានដាក់​សព​​​ចូលក្នុង​ក្តារមឈូស​វាយគោល​បិទ​ជិត​ទៅ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]