រាជធានីភ្នំពេញ ៖ ​នារី​​វ័យ​១៨​ឆ្នាំម្នាក់​បានបាត់បង់​​អស់​ព្រហ្ម​ចារី​ដោយសារ​តែ​ប្រុស​ព្រាន​​​ជន​ជាតិ​វៀតណាម​​​បាន​សម​គំនិត​​​ជាមួយ​ស្ត្រី​ម្នាក់​លួង​​លោមនាង​តាមទូរស័ព្ទ​ណាត់​គ្នាមក​​​ផឹកស៊ី​​រហូត​ស្រវឹង​រួចបន្លំ​​ចាប់នាង​រំលោភ​សេព​សន្ថវៈ​​​​​ឡើង​ឆ្អែត​ឆ្អន់​តាមកំហឹង​តណ្ហា​របស់ខ្លួន ។ ​​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​​នៅភូមិ​សន្សំ​កុសល​ សង្កាត់​បឹងទំពុន ​ខណ្ឌ​មាន​ជ័យ កាលពី​​ថ្ងៃទី​៩ មករា កន្លងទៅ​ ​ហើយ​នារី​រង​គ្រោះ​​បាន​ប្តឹង​សមត្ថ​កិច្ច​​​ឱ្យ​ចាប់ខ្លួន​​​បុរស​-ស្ត្រី​​២នាក់​នោះ​ យកមកផ្តន្ទាទោសតាមច្បាប់កាល​ពី​ថ្ងៃ​ទី១៥ មករា ។

ជន​ជាប់​​ចោទ​ចាប់​រំលោភ​ដែល​​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ខាង​លើ ​​​​​ឈ្មោះ​​​​ដូ ជីតាំ អាយុ​២០ឆ្នាំ ជាកម្មករ​​សំណង់​​​ ជនជាតិ​វៀត​ណាម ​​​ស្នាក់​នៅ​​ផ្ទះ​ជួល​ក្នុង​ភូមិសង្កាត់​​ខាង​លើ ។ ចំណែកឯស្ត្រី​ដែល​​ជាប់​ចោទ​សម​គំនិតលួង​លោម​​នារី​រង​គ្រោះ​នាំយកមក​ឱ្យឈ្មោះ​ដូ ជីតាំ រំលោភ​នោះ ​ឈ្មោះងួន ស្រីម៉ី ​អាយុ​១៨​ឆ្នាំ ។​​ ឈ្មោះ​ដូ ជីតាំ និង​ឈ្មោះងួន ស្រីម៉ី ​មានទីលំនៅ​ជាមួយគ្នា ។

តាមប្រភពព័ត៌មាន​​ទាក់ទិន​នឹង​ការ​ឃាត់​ខ្លួន​​ជនជាប់ចោទ​​​ទាំងពីរ​​ខាង​លើ​បានឱ្យ​ដឹង​ថា មុន​ពេល​ឃាត់​ខ្លួនឈ្មោះ​​ដូ ជីតាំង និង​ឈ្មោះ​ងួន ស្រីម៉ី ​​បាន​បង្កើត​កម្ម​វិធី​ផឹកស៊ីនៅ​ផ្ទះ​ដែលពួកគេ​ជួល​​ស្នាក់​នៅជាមួយគ្នា ។ ឆ្លៀត​ឱកាស​​នោះ​ឈ្មោះ​ស្រីម៉ី ​បាន​បង្ហើប​​ពី​រឿង​​ស្គាល់​នារី​រង​គ្រោះ​តាមទូរស័ព្ទ​ប្រាប់ឈ្មោះ​ដូ ជីតាំ ​ពេល​​នោះឈ្មោះ​ដូ ជីតាំ ​ក៏បាន​​ឱ្យ​ណាត់​នារី​​រងគ្រោះ​តាម​ទូរស័ព្ទ​មកផឹកស៊ី​រួមគ្នា​ដោយណាត់​កន្លែង​​ជួបគ្នា​នៅផ្សារ​សុវណ្ណា ។

ការណាត់​គ្នា​តាមទូរស័ព្ទនោះ​ធ្វើឱ្យ​​នារី​​​រង​គ្រោះ​លង់​ខ្លួន​លង់​ប្រាណ​​តាមក្រុម​កម្មករ​សំណង់​​​ដែល​បបួល​ផឹកស៊ី​​ស្រវឹងដេក​វង្វេងផ្ទះ​ចោល​ឪពុក​ម្តាយ​​អស់​១​យប់ ​​ហើយ​ត្រូវឈ្មោះ​​ដូ ជីតាំ ចាប់​រំលោភ​សេព​សន្ថវៈ​​​ពីរយប់​ ទើបបែកធ្លាយ​ដឹង​ដល់​ក្រុម​គ្រួសារ​តាមចាប់​​ខ្លួន​ឈ្មោះ​ដូ ជីតាំ និង​ឈ្មោះ​ងួន​ស្រីម៉ី ប្រ​គល់​​ឱ្យ​សមត្ថ​កិច្ច​​​ធ្វើ​ការ​ផ្តន្ទាទោសតាមច្បាប់ ។

ជុំវិញ​ហេតុ​ការណ៍​ខាង​លើ​នេះ ​​នារីរងគ្រោះ​​​ដែលសុំ​មិន​បញ្ចេញឈ្មោះ​​បាននិយាយប្រាប់​សមត្ថកិច្ច​​ថា នៅ​យប់ថ្ងៃ​កើតហេតុ​​ ខ្លួន​ស្រវឹង​​អត់ដឹង​អ្វី​ទាំង​អស់ ​​​ពេល​ភ្ញាក់ដឹង​ខ្លួន​ឡើង​​​ ​ស្រាប់​តែ​​ឃើញ​​ខ្លួន​ស្លៀកពាក់​​រ៉ូបរាត្រី​​ហើយ​​​​សើយ​មួយ​កំណាត់​​​ក្រោមអស់ និងឃើញ​ឈ្មោះ​ដូ ជីតាំ ដេក​អោប​ដូចប្តីប្រពន្ធ ។

ចំពោះបញ្ហា​​ខាង​លើនេះ ​​នារីវ័យ​ក្មេង​​ទាំង​ឡាយសូម​កុំ​យក​តម្រាប់តាម​​នារីក្នុង​សាច់​រឿង​​​ខាង​លើនេះឱ្យ​សោះ​ព្រោះ​វា​ងាយ​​គ្រោះថ្នាក់​ខ្លាំង​ណាស់។ ​ម្យ៉ាងទៀត​ វាខុស​ពីចរិត​​​ដ៏ល្អ​​ផូរផង់​​​របស់នារីខ្មែរ​យើង​ដែល​​​តែង​គោរព​​​តាម​ដំបូន្មាន​ឪពុកម្តាយ មិន​ដើរ​​រហេត​រហូត​ផឹក​ស៊ី​ស្រ​វឹង​​​លែង​ដឹង​ខ្លួន​រហូត​ត្រូវ​​​ប្រុស​ព្រាន​ប្លន់​ព្រហ្ម​ចារី​បែបនេះ​ឡើយ​ ។

ឈ្មោះ​ដូ ជីតាំ និយាយថា ​​ពិត​ជាបាន​រំ​លោភ​​​​សេពសន្ថវៈ​​លើនារី​​រង​គ្រោះ​ប្រាកដ​មែន ​។​ លើសពីនេះទៅទៀត គេ​និយាយថា​ នាង​ដែល​រូប​គេ​​រួមរ័កនោះ​  «អេម ណាស់» ៕

 

ដកស្រង់រូបភាពពីគេហទំព័រដើមអម្ពិល និងអត្ថបទពីគេហទំព័រកោះសន្តិភាព 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]