រាជធានីភ្នំពេញ ៖ ដោយសារ​តែ​ភាព​អនា​ធិប​តេយ្យ​នៃ​ការ​ចត​រថយន្ដ​នៅ​លើ​ចិ​ញ្ចើ​ម​ផ្លូវ ហើយ​ថែម​ទាំង​រត់​​ហៅ​ម៉ូ​យ​លើ​ផ្លូវគ្មាន​សណ្ដាប់​ធ្នាប់​ផង​នោះ ជា​ហេតុ​​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​កាល​ពី​វេលា​ ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ មេសា ២០១២ នៅ​តាម​បណ្ដោយ​​ផ្លូវ​សហ​ព័ន្ធរុ​ស្ស៊ី​ខាងលិច​គល់​ស្ពាន​អាកាស​៧​មក​រា ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រវាង​ម៉ូតូ​ឌ្រីម​សេ​១២៥​ បាន​បុក​បុរស​អ្នក​ហៅ​មូយ​ម្នាក់​​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឱ្យ​បុរស​នេះ​សន្លប់​មួយសន្ទុះ​នៅ​លើ​ចិ​ញ្ចើ​ម​ផ្លូវ ខណៈ​បុរស​រង​គ្រោះ​​កំពុង​រត់ហៅ​ម៉ូ​យ​ដាក់​រថយន្ដ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ម៉ូតូ​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ ឌុ​បស្ដ្រី​ម្នាក់​ធ្វើ​តាម​បណ្ដោយតាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ពី​លិចទៅ​កេ​ិ​ត ​ក្នុង​ទិស​ដៅ​បញ្ច្រា​ស​ទិស ក៏​​បុកបុរស​ម្នាក់ជា​អ្នក​ហៅ​មូយ​ដាក់​រថយន្ដ​​តាក់ស៊ី​​ដែល​​ចតរង់ចាំ​ ម៉ូយ​នៅ​ខាងលិច​គល់​ស្ពាន​៧​មក​រា​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​បុរស​រង​គ្រោះ​ដួល​សន្លប់​បាត់ស្មារតី​​។ ​ប្រភព​បានឱ្យ​ដឹង​បន្ដ​ថា ​ចំណែក​អ្នក​បើក​ម៉ូតូ​បាន​រង​របួស​ស្រាល​​។ គ្រោះ​ថ្នាក់​នេះ​ បណ្ដាល​មក​ពី​អ្នក​បើកបរ​ម៉ូតូ​បញ្ច្រា​សទិស​ហើ​យលឿន ស្រប​ពេល​ដែល​អ្នក​ហៅ​ម៉ូយ​នៅ​ក្រោយ​គូទ​រថយន្ដ​រត់​ចេញ​ក៏​វាក់អ៊ើ និង​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​តែ​ម្ដង​។ ​

ក្រោយ​ពី​កើតហេតុ​ប៉ូលិស​ប្រចាំការ​នៅ​គោលដៅ​នេះ​ បានលើក​ម៉ូតូ​ និង​ជន​រង​គ្រោះ​ទៅ​ដាក់​ម្ខាង ហើយ​នាំ​ទៅ​ធ្វើការ​សម្រប​សម្រួល​នៅ​អធិកា​រ​ដ្ឋាន​ខណ្ឌ​សែន​សុខ៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]