ទីក្រុងរូបចំលាក់ ជាច្រើនបែប ច្រើនសណ្ឋាន ត្រូវបានបង្កើតឡើង អោយក្លាយទៅជា ភាពអស្ចារ្យមួយនៅពីក្រោមទឹកសមុទ្រ នៃប្រទេសមិចស៊ិចកូ ដោយជនជាតិអង់គ្លេសម្នាក់ ដែលមានឈ្មោះថា Jason deCaires Taylor។

គាត់បានបង្កើតសិល្បៈថ្មីមួយ ដោយធ្វើជាទីក្រុងបាតសមុទ្រ អោយរស់រានមានជីវិត ពោរពេញទៅដោយ រូបចម្លាក់មនុស្ស ស្រីប្រុស និង ចម្លាក់ផ្ទះ ជាច្រើនប្រភេទ ផ្សេងៗគ្នា នៅពីក្រោមទឹកសមុទ្រ ហើយទីក្រុងនេះ នឹងក្លាយទៅជា សារមន្ទីរក្រោមបាតសមុទ្រមួយដ៏អស្ចារ្យ សំរាប់ ភ្ញៀវទេសចរ ដែលមានឈ្មោះថា Museo Subacuatico de Arte។

ទីក្រុងរូបចម្លាក់ ក្រោមបាតសមុទ្រមួយនេះ មិនត្រឹមតែ ទុកសំរាប់ទាក់ទាញ ភ្ញៀវទេសចរប៉ុណ្ណោះទេ វាថែមទាំង បង្កប់នូវ អត្ថន័យ ខ្លឹមសារ ទៅតាមរូបនីមួយៗទៀតផង។

តួយ៉ាងដូចជា រូបបុរសឈរខាងក្រោម បង្ហាញពីការប្រឆាំងទាមទារ ក្នុងរឿងនយោបាយ ឯរូបមនុស្សស្រីអង្គុយ បានបង្ហាញពីការសោកស្ដាយ នូវការបាត់បង់ធនធានធម្មជាតិ នៅលើផែនដី។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសិល្បៈក្រោមទឹកសមុទ្របែបនេះ?









ប្រភព៖ Dailymail

ដោយ ជាតា

ខ្មែរឡូត

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]