ក្តីស្រឡាញ់របស់ម្តាយចំពោះកូនពិតជាមានទំហំ ធំធេងខ្លាំងណាស់ តើមានម្តាយឯណាដែលដាច់ចិត្ត ទុកកូនចោលដោយ មិនចង់បំពេញក្តីស្រម៉ៃរបស់កូននោះ ? ហេតុនេះហើយទើបមានម្តាយម្នាក់ សុខចិត្តប្រកាសលក់ តម្រងនោមរបស់ខ្លួនដើម្បី សម្រេចបំណងរបស់កូន។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្រ្តីម្នាក់មាននាមត្រកូល វ៉ាន នៅប្រទេសចិន បានប្រកាសលក់ តំរងនោមរបស់គាត់ ដើម្បីយកលុយទៅអោយកូនប្រុសរបស់គាត់។ មូលហេតុដែលកូនរបស់គាត់ត្រូវការប្រាក់នោះ ដោយសារតែមិត្តស្រីរបស់គេទាមទារមង្គលការ តែគាត់គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ រៀបចំអាពារហ៍ពិពារណ៍នោះទេ ដូច្នេះហើយទើប គាត់សម្រេចចិត្តលក់តម្រងនោមរបស់គាត់តែម្តងទៅ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះទឹកចិត្តជាម្តាយរបស់ ស្រ្តីម្នាក់នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]