នេះគឺជាមុខសញ្ញាដំបូងបង្អស់ គួរឲ្យខ្លាចរបស់អ្នកប្រប្រាស់ថ្នាំញៀនម្យ៉ាងឈ្មោះថា Krokodil ដែលវាធ្វើឲ្យអ្នកប្រើប្រាស់ឆាប់ញៀនបំផុត ហើយចាប់ផ្ដើមស៊ីសាច់ខាងក្រៅ ពីក្បាលដល់ចុងជើង របស់អ្នកប្រើប្រាស់វា។

ប្រភេទគ្រឿងញៀន Krokodil ពេញនិយមនៅឯប្រទេសរ៉ុស្ស៊ី ដែលផ្សំឡើងដោយអាភៀន Codeine និងប្រសាំង រួចតម្រងយកកាកចេញ ទើបចាក់ចូលទៅក្នុងខ្លួន។ តម្លៃរបស់វាថោកជាង ថ្នាំញៀន Heroin ចំនួន៣ដងឯណោះ។ ភ្នាកងារថ្នាំពុល បានជួបប្រទះថ្នាំនេះ នៅពេលដែលថ្នាំញៀនចំនួនពីរប្រភែទ បាននាំចូលទៅក្នុងបន្ទប់សំងាត់មួយដើម្បីចាក់ ចូលទៅក្នុងខ្លួនប្រាន។

អ្នកដែលប្រើប្រាស់នូវ Krokodil នឹងបណ្ដាលឲ្យគ្រាប់ឈាមផ្ទុះ ធ្វើឲ្យស្បែកឡើងពណ៌បៃតង និងប្រេះស្រកា ហើយឈានដល់រលួយស្បែកតែម្ដង។ ប្រជាជនរ៉ុស្ស៊ីប្រមាណ ២.៥លាននាក់ បានចុះឈ្មោះធ្វើការពិនិត្យ និងស្វែងរកប្រតិកម្មនៃការប្រើប្រាស់ថ្នាំ Krokodil បានឲ្យដឹងថា ជីវិតរបស់ពួកគេអាចរស់បានតែ ២ ទៅ ៣ឆ្នាំតែប៉ុណ្ណោះ។

ជនជាតិរ៉ុស្ស៊ីមួយចំនួនដែល ប្រើប្រាស់ថ្នាំញៀនប្រភេទនេះ ក៏អាចប៉ះពាល់ដល់ខួរក្បាលផងដែរ។ នៅភាគខាងត្បូងនៃរ៉ុស្ស៊ី ប្រជាជនចាប់ផ្ដើមប្រើប្រាស់ថ្នាំនេះ តាំងពីឆ្នាំ ២០០២មកម្ល៉េះ តែចំនួនអ្នកប្រើប្រាស់តិចតួចតែបណ្ណោះ រហូតមកដល់ ៥ឆ្នាំចុងក្រោយនេះ ចំនួនអ្នកប្រើប្រាស់បានកើតឡើងបីដង។ កាលពីឆ្នាំ ២០១១ ក្រុមភ្នាក់ងារប្រក្រាបថ្នាំញៀន បានចំណាយប្រាក់អស់ ៦៥លានដុល្លារ ដើម្បីជួយដល់អ្នកដែលញៀនថ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីមួយនេះ? សូមកុំសេពគ្រឿងញៀន៖







ប្រភព៖ Dailymail 

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]