យោងតាមសារព័ត៌មាន dailymail បានឲ្យដឹងថា ខ្មោចម៉ាមមី ចំនួន ៣ ដែលមានអាយុកាលប្រហែល ៣០០ឆ្នាំ ត្រូវបានគេរកឃើញ នៅក្នុងកន្លែងបញ្ចុះសពមួយ ស្ថិតក្នុងប្រទេសចិន ដែលខ្មោចម៉ាមមី ២ ត្រូវបានគេប្រទះឃើញថា នៅសល់តែឆ្អឹងប៉ុណ្ណោះ ប៉ុន្តែគួរឲ្យចម្លែកណាស់ ខ្មោចម៉ាមមីមួយទៀត គឺនៅរក្សាបានរូបរាងដដែល ដែលជាហេតុធ្វើឲ្យអ្នកបុរាណវត្ថុវិទូ របស់ប្រទេសចិន ទាល់ប្រាជ្ញា មិនដឹងថាមកពីហេតុអ្វី។

ប្រភពដដែលបានបន្តទៀត រឿងចម្លែកបានកើតឡើង នៅពេលដែលបើកក្តារមឈូស គឺផ្ទៃមុខរបស់ខ្មោចម៉ាមមីនោះ នៅរក្សាសភាពដដែល ប៉ុន្តែរយៈពេល ១ម៉ោងក្រោយមក ផ្ទៃមុខរបស់ខ្មោចម៉ាមមីនោះ បានប្រែក្លាយជាពណ៌ខ្មៅ និងមានក្លិនស្អុយ ភាយចេញពីខ្លួនសាកសពតែម្តង។

ជាមួយគ្នានេះ ស្បែកនៃសាកសពខ្មោចម៉ាមមីនោះ ត្រូវបានយកទៅធ្វើការសិក្សា នៅឯសាកលវិទ្យាល័យក្នុងតំបន់មួយកន្លែង ដែលស្បែកនោះក៏បានប្រែពណ៌ខ្មៅផងដែរ។

គួរបញ្ជាក់ផងដែរថា សាកសពខ្មោចម៉ាមមីនេះ ត្រូវបានគេរកឃើញ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ នៅក្នុងខេត្ត Henan ប្រទេសចិន ហើយគេបានសន្និដ្ឋានថា ខ្មោចម៉ាមមីនេះ គឺស្ថិតក្នុងរាជវង្ស Qing។

លោក Lukas Nickel អ្នកជំនាញខាងផ្នែកបុរាណវត្ថុវិទូ នៅ SOAS និងសាកលវិទ្យាល័យ University of London បានប្រាប់ឲ្យដឹងថា សាកសពខ្មោចម៉ាមមីនេះ គឺមិនមាននរណាម្នាក់ មានចេតនាការពារ ឬចង់រក្សាឲ្យបានយូរឡើយ ប៉ុន្តែពួកគេអាចធ្វើបាន ដោយការដាក់សាកសព នៅក្នុងក្តារមឈូសក្រាស់ៗ និងរឹងមាំ។ លោក Lukas Nickel បានបន្តទៀតថា សាកសពម៉ាមមីនេះ អាចរក្សារូបរាងដើមបាន អាចមកពីក្តាមឈូស ដែលដាក់សាកសពនោះ៕





ប្រភព ៖ dailymail 

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]