កងទ័ពជើងទឹកម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក ដោយចាប់បាននូវត្រីយក្ស Oarfish ប្រវែង ៥.៥ម៉ែត្រ។

លោក Jasmine Santana ដែលជាកងទ័ពជើងទឹកនៅកោះ Catalina ប្រើរកមនុស្ស១៥នាក់ ជួយគាត់លើកនូវសត្វត្រីដ៏វែង មួយក្បាលដើម្បីថតរូបអនុស្សាវរី៍ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ រូបភាពមួយសន្លឹកនេះ បានរំលឹកដល់រូបកាលពីសម័យបុរាណ ក្នុងឆ្នាំ ១៨៥០។

យោងតាមប្រភពឯកសារ បានឲ្យដឹងថាត្រី Oarfish នេះរស់នៅក្នុងសមុទ្រជ្រៅជាង ៩១៤ម៉ែត្រ ដែលជាហេតុដែលគ្មាននរណាម្នាក់ អាចរកពួកវាឃើញ។ កាលពីឆ្នាំ ១៩៩៦ ធ្លាប់ចាប់បានត្រី Oarfish ប្រវែង ៧ម៉ែត្រមួយដែរ ដែលរកឃើញនៅឆ្នេរ San Deigo រដ្ឋ California ដូចគ្នា។

តើប្រិយមិត្តធ្លាប់បានឃើញត្រីវែង ហើយធំបែបនេះដែរ ឬ ទេ?





ប្រភព៖ dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]