សាកសពរបស់បុរសម្នាក់ ដែលភ្លើតភ្លើននឹងការប្រណាំងរថយន្ត បណ្តាលឲ្យបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ ត្រូវបានបន្សល់ទុកចោល ទុកជាសញ្ញាព្រមានដល់អ្នកក្រោយកុំឲ្យប្រព្រឹត្តិ កាលពីថ្មីៗ កន្លងទៅនេះ។

ជនរងគ្រោះ ត្រូវបានស្គាល់អត្តសញ្ញាណថាមានឈ្មោះ Tao Lung អាយុ ២៨ឆ្នាំ បានបើកបររថយន្តស៊េរីទំនើប Jaguar F-Type តម្លៃជាង ១២ម៉ឺនដុល្លារ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ នៅទីក្រុងខុនមីង ខេត្តអ៊ីងណាន ប្រទេសចិន ដោយសារតែចង់ប្រជែងវ៉ារថយន្តមួយគ្រឿងទៀត។ ក្នុងនោះ មានរថយន្តពីរគ្រឿងបានប្រណាំងគ្នានៅលើកំណាត់ផ្លូវជាតិមួយ ក្នុងល្បឿនយ៉ាងលឿន ពោលគឺជាង ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែស្រាប់តែមានរថយន្តមួយគ្រឿងឯទៀត បើកចេញពីគេហដ្ឋានរបស់គេ បណ្តាលឲ្យអ្នកបើកបររថយន្តប្រណាំងម្នាក់ ក្នុងចំណោមរថយន្តពីរគ្រឿងនេះ ត្រូវជួបគ្រោះថ្នាក់ បន្ទាប់ពីជាន់ហ្វ្រាំងមិនទាន់។

រថយន្តរបស់លោក Lung ត្រូវខ្ទាតទៅចិញ្ចើមផ្លូវ រួចក៏បុកនឹងដើមឈើមួយដើម បណ្តាលឲ្យរូបលោកត្រូវផ្លោងចេញពីដំបូង ខ្ទាតចេញពីរថយន្ត គួរឲ្យរន្ធត់។ ប៉ុន្តែជាអកុសល រូបលោកត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តកំពុងធ្វើដំណើរមួយគ្រឿងទៀត បើកកិនពីលើទាំងកម្រោល គួរឲ្យសោកស្តាយ។

យ៉ាងណាមិញ នៅពេលប៉ូលីសទៅដល់កន្លែងកើតហេតុ គឺមិនបានគ្របសាកសព និងទូរស័ព្ទហៅឡានសង្គ្រោះ ដើម្បីដឹកទៅតម្កល់ទុកនោះទេ ពោលគឺទុកសាកសពដេកស្លាប់ នៅកណ្តាលផ្លូវ ដើម្បីជាសញ្ញាទុកសម្រាប់ព្រមានអ្នកដែលហ៊ានប្រព្រឹត្តក្រោយៗទៀត គឺមានតែសេចក្តីស្លាប់យ៉ាងអាណោចអាធ័មតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនក៏ជាប្រទេសដែលមានអាត្រាអ្នកស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ នៅលើពិភពលោកផងដែរ ដោយក្នុងមួយឆ្នាំៗ គឺមានមនុស្សយ៉ាងហោចណាស់ ២២០ ០០០នាក់ត្រូវស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ។










តើប្រិយមិត្តយល់ថា ទង្វើរបស់ប៉ូលីសចិន ពិតជាត្រឹមត្រូវដែររឺទេ? តើការធ្វើដូចនេះ អាចកាត់បន្ថយអាត្រានៃគ្រោះថ្នាក់ចរាចរណ៍ដែររឺទេ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]