ស្ដ្រីម្នាក់ដែលមានជំងឺមហារីក ត្រូវបានស្លាប់ក្នុងរយៈពេល ១២ម៉ោងក្រោយពីបានចូលរួមក្នុង ពិធីអាពាហ៍ពិពាហ៍កូនស្រីទាំង៣ របស់គាត់។

អ្នកនាង Sarah, Kaylee និង Jodie Swales អាយុ ១៩ ២១ និង ២២ បានទទួលដំណឹងពីគ្រូពេទ្យកាលពី សប្ដាហ៍មុនថា ជំងឺមហារីកដោះរបស់ម្ដាយពួកគេ បានរាដាលដល់ថ្លើមហើយ គ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ។ ពួកគេទាំងបីក៏បានសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍រួមគ្នា ដើម្បីសម្រេចបំណងប្រាដថ្នារបស់គាត់ មុនពេលដែលគាត់ស្លាប់។ បងប្អូនស្រីទាំងបីបានរៀបការក្នុងថ្ងៃតែមួយ ដែលមានបងប្អូនមិត្តភក្កិជាច្រើនចូលរួម លើសពីនេះម្ដាយ និងឪពុករបស់ពួកគេ ក៏បានចូលរួមដែរ និងបានអង្គុយនៅជួរមុខគេទៀតផង។

Sarah បាននិយាយថា នាងសប្បាយចិត្តណាស់ដែល ម្ដាយរបស់នាងបានចូលរួម ក្នុងពិធីអាពាហ៍ពិពាហ៍របស់ពួកគេ បើគ្មានគាត់ទេ កម្មវិធីនេះនឹងគ្មានន័យ។ ជំងឺមហារីកដោះគាត់ គឺមានតាំងពីថ្ងៃទី ១៥ ខែកុម្ភៈ ២០១០ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា ជំងឺមហារីករបស់គាត់គឺអាចរាដាល ទៅគាន់ផ្នែកដ៏ទៃទៀតគ្រប់ពេលវេលា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ អាពាហ៍ពិពាហ៍របស់ពួកគាត់?











ប្រភព៖ dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]