អ្នកដំណើរជាច្រើន នៅក្នុងជើងហោះហើររបស់ Lion អ៊ែរ ពីទីក្រុង Manado ទៅកាន់ទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ីតែមួយនេះ បានតក់ស្លុតជាខ្លាំង នៅពេលដែលកំដៅនៅក្នុង យន្ដហោះចាប់ផ្ដើមកើនឡើងនោះ។

តាមរយៈការរាយការណ៍នៅក្នុង Indoboom បានឲ្យដឹងថា មានអ្នកដំណើរជាច្រើន បាននាំគ្នា រអ៊ូ និងមិនពេញចិត្ដ ទៅនឹងហេតុការណ៍នៃការកើនឡើងកំដៅ នៅលើយន្ដហោះកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៣មុននេះ។

ជាមួយគ្នានោះ អ្នកដំណើរម្នាក់ ដែលជាអ្នកនៅក្នុងហេតុការណ៍នេះ និងមានឈ្មោះថា Raymond Pasla បាននិយាយថា ក្រដាសជូតមាត់ ត្រូវបានចែកជូនដោយទទេៗ ដោយបុគ្គលិកយន្ដហោះ ខណៈពេលដែលអ្នកដំណើរជាច្រើន បានបែកញើសយ៉ាងជោគជាំ ប៉ុន្ដែការចែកជូននេះគឺមានត្រឹមតែ ៥នាទីដំបូងប៉ុណ្ណោះ។ យ៉ាងណាមិញ ស្ថានភាពកាន់តែតឹងតែង នៅពេលដែលទ្វារបិទ និងសីតុណ្ហភាពកាន់តែកើនឡើងនោះ ហើយអ្វីដែលជារឿងតក់ស្លុតនោះ គឺយន្ដហោះហាក់ដូចជា មានដំណើរថយក្រោយ។ ម្យ៉ាងវិញទៀត អ្នកដំណើរនៅខាងក្រោយយន្ដហោះវិញ ចង់បើកទ្វារអាសន្ន តែត្រូវបាន Pasla ហាមនិងឲ្យតាំងស្មារតី នៅក្នុងយន្ដហោះនេះប្រហែលជាជាងមួយម៉ោង។ ក្រោយពីយន្ដហោះបានចុះចតភ្លាមៗ ទ្វារអាសន្នក៏បានបើកឡើង និងអ្នកដំណើរជាច្រើន សម្រុករត់ចេញទៅក្រៅ។ 

ទោះជាយ៉ាងណាគេមិនបានឃើញ ក្រុមហ៊ុននេះចេញមុខធ្វើការបកស្រាយអ្វីនោះ បន្ទាប់ពីមានហេតុការណ៍បែបនេះ។ 

សូមមើលរូបភាពទាំងអស់គ្នា៖











ប្រភពពី សឹង្ហបុរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]