ពិធីករ និង ជាតារាសម្ដែងដ៏មានប្រជាប្រិយ លោក ជា វណ្ណារិទ្ធ បានធ្វើអោយ ភរិយា ជាទីស្រឡាញ់ រំជួលចិត្ត និង ស្ទើរទប់ទឹកភ្នែកមិនបាន ដោយសារតែ កំរងវីដេអូអនុស្សាវរីយ៍មួយ របស់អ្នកទាំងពីរ។

កាលពីថ្ងៃ ១០ ខែតុលា កន្លងទៅថ្មីៗនេះ គឺជាថ្ងៃពិសេស សំរាប់អ្នកទាំងពីរ ដោយនោះជាថ្ងៃ កំណើតរបស់ភរិយា របស់លោក។ ខុសពីឆ្នាំមុនៗ លោក ជា វណ្ណារិទ្ធ បានប្រាប់ទៅកាន់មិត្តភក្តិ និង បងប្អូនលោក ទាំងអស់ថា ឆ្នាំនេះ លោកគ្មានអ្វី ធំដុំ ឬ កាដូ មានតំលៃ ថ្លៃៗជូនដល់ ភរិយាឡើយ តែលោក បានខិតខំ ប្រឹងប្រែង ពង្រីក សាខាហាង Pinkday ថ្មីមួយទៀត របស់ អ្នកទាំងពីរ ដោយ ចំនុចនេះ គឺជាក្ដីស្រម៉ៃ របស់ភរិយា លោកផ្ទាល់តែម្ដង ដោយនៅពេលនេះ ក្ដីស្រម៉ៃ បានក្លាយជាការពិត ហើយនេះជាកាដូរបស់លោក ជូនទៅភរិយា នៅក្នុងថ្ងៃកំណើតរបស់នាង។

អ្វីដែលកាន់តែ រំភើប និង ពិតជាផ្អែមល្ហែមទៀតនោះ គឺ លោក ជា វណ្ណារិទ្ធ បានបង្កើតកំរងវីដេអូ អនុស្សាវរីយ៍ ដែលរៀបរាប់ ពីដំណើរស្នេហ៍ របស់អ្នកទាំងពីរ រហូត បានឈានទៅដល់ថ្ងៃរៀបការ ហើយវីដេអូមួយនេះ បានធ្វើអោយភរិយា រំភើប និង សំដែងភាពរីករាយ ថា កាដូដែល ស្វាមីបានផ្ដល់អោយនាង ក្នុងឆ្នាំនេះ គឺវាមានតំលៃ ជាងអ្វីៗទាំងអស់។

សូមជូនពរ អោយអ្នកទាំងពីរ មានសុភមង្គល ជារៀងរហូត និងជោគជ័យលើកិច្ចការងារ។

តើលោកអ្នកយល់យ៉ាងណាចំពោះក្ដីស្នេហ៍អ្នកទាំងពីរ?


ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]