រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ដែលរួម គ្នាអារ.កសម្លាប់ស្រ្តីម្នាក់កាលពីយប់ថ្ងៃទី ១០តុលា ២០១៣ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ តុលា ២០១៣នេះ ។

គួរបញ្ជាក់ថា ជនសង្ស័យទំាងពីរនាក់ខាងលើ ត្រូវបានស្នងការរងនគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ តុលា ២០១៣ បានធ្វើសន្និសីទកាសែតនៅ អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីបង្ហាញមុខជនដៃដល់ដែលបានសម្លាប់ស្ត្រីម្នាក់ ជាកូនប្រសារថៅកែសំណង់ ម្នាក់នៅសង្កាត់ច្បារអំពៅ ខណៈជនសង្ស័យម្នាក់គឺជាប្តីរបស់ស្រ្តីរងគ្រោះ ព្រោះតែប្តីកំណាចនេះចង់ បានប្រពន្ធថ្មីដែលជាស្រីស្នេហ៍របស់ខ្លួន ។ យ៉ាងណាក៏ដោយក្រោយពី សាកសួរដេញដោលតាមជំនាញ ជនដៃដល់ដែលអារ.កសម្លាប់ស្ត្រីនោះ ដោយផ្ទាល់ដៃ គឺនារីជាស្រីស្នេហ៍របស់ប្តី ។

ជនសង្ស័យទាំងពីរនាក់នេះ ម្នាក់ឈ្មោះ ស៊ឺ លូហេងសុង អាយុ៣២ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះឈ្មោះ ហ៊ួរ លីជូរ អាយុ៣៤ឆ្នាំ ដែលស្លាប់ក្នុងអំពើអារ.កសម្លាប់ នៅបន្ទប់ក្នុងផ្ទះរបស់ខ្លួន ខណៈនាងមានផ្ទៃពោះ៣ខែ និងម្នាក់ទៀតឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ ភេទស្រី ។

សូបញ្ជាក់ថា ឃាតកម្មដ៏សាហាវព្រៃផ្សៃអារ.កសម្លាប់ស្ត្រីម្នាក់នៅលើផ្ទះ ក្នុងបន្ទប់ដំណេកនៅភូមិ ក្នុងដើម មាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ភ្លាមៗគេពុំអាចស្មានដល់ថា  ជនដៃដល់ដៃ គឺជាប្តីរបស់នាងឡើយ ព្រោះតែប្តីកំណាចនេះចង់បានប្រពន្ធថ្មី ដែលជាស្រីស្នេហ៍របស់ខ្លួន ។

ជនសង្ស័យទំាងពីរនាក់បានត្រូវនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងបាន ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ តុលា ខណៈពេលដែលសពស្ត្រីរងគ្រោះត្រូវបានហែ ទៅបញ្ចុះនៅទីលានបញ្ចុះសព ក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

គិតតាំងពីថ្ងៃកើតហេតុ(ថ្ងៃទី១០តុលា) រហូតមកដល់ព្រឹកថ្ងៃទី១៣ តុលា គឺមានរយៈពេល៣ថ្ងៃគត់ ដែលតាមជំនឿទំនៀមទម្លាប់ខ្មែរនិយាយថា ជាថ្ងៃដែលវិញ្ញាណក្ខន្ធអ្នកស្លាប់ដឹងខ្លួន ដូច្នេះពិតជាព្រលឹងសព អន្ទងឱ្យសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់យកមកសួរនាំ ។ ម្យ៉ាងទៀតសមត្ថកិច្ចកំណត់ការសង្ស័យថា ជនសង្ស័យទាំងពីរនាក់នេះ ជាគូស្នេហ៍ថ្មោងថ្មីនឹងគ្នា និងម្នាក់ជាប្តីស្ត្រីរងគ្រោះដែលបានរៀបគម្រោងផែនការ សម្លាប់ស្ត្រីជាប្រពន្ធរបស់ខ្លួន ។ សមត្ថកិច្ចជំនាញបានបង្ហើបថា បុរសជាប្តីដែលត្រូវបានសង្ស័យជា ឃាតករសម្លាប់ប្រពន្ធ ដោយសាររឿងស្នេហាត្រីកោណដែលប្តីមានស្រីថ្មី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]