ខេត្ត​បន្ទាយ​មាន​ជ័យ ៖ នារី​ម្នាក់​បាន​​​​​ស្លាប់​​​ភ្លាមៗ​​ខណៈ​​​ពេល​​​​ធ្វើ​ដំណើរ​​ចេញ​ពី​ ស្រុក​ភ្នំ​​​ស្រុក ​​ជិ​ត​ដល់​ផ្លូវ​ជាតិ​លេខ​​​៦​​​ ហើយ​ត្រូវ​រន្ទះ​​បាញ់​ពេល​​នាង​​​​​សុំ​អ្នក​បើក​​បរ​ថយន្ត​​​ឈប់​​​ចុះ​​ បត់​ជើង​តូច​​​ ។​ ហេតុ​ការ​ណ៍​នេះ​ បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​៦​និង​​៣០​នាទី​​ល្ងាច​ថ្ងៃទី​​២៩ ​​មេសា​ ​លើ​ផ្លូវ​លំ​ចុះ​ពី​ផ្លូវ​ជាតិ​លេខ​​​៦​​​​ចូល​ទៅ​​​​ស្រុក​ភ្នំ​​ស្រុក​ ក្នុង​ភូមិ​​ព្រៃ​មាន់​​​ ឃុំ​រហាល​ ស្រុក​​ព្រះ​​នេត្រ​ព្រះ​​ ។ ​នេះ​គឺ​​​ជា​ជន​​​រង​គ្រោះ​​​ទី​២ហើយ​​​​​សម្រាប់​​​ឆ្នាំ​នេះ​​ដែល​ត្រូវ​ ​​ស្លាប់​​​ដោយ​សារ​​រន្ទះ​​​បាញ់​​​ បន្ទាប់​​ពី​ជន​​រង​​គ្រោះ​​ម្នាក់​ស្លាប់​​​ដោយ​សារ​​ន្ទះ​​​បាញ់​នៅ​​ ស្រុក​ម៉ាឡៃ​ កាល​ពី​ថ្ងៃ​ទី​​២១ ​មេសា ​កន្លង​មក ។

តាម​ប្រភព​ព័ត៌​មាន​​​​ពី​សាច់​ញាតិ​ បាន​ប្រាប់​​​​​ឱ្យ​ដឹង​​ ​​នៅ​មណ្ឌល​​សុខ​ភាព​​ក្រុង​​សិរី​​សោ​ភ័ណ​​​​​ថា ​នារី​​​រង​គ្រោះ​​​ឈ្មោះ​​ ចិន គា អាយុ​១៨​ឆ្នាំ​​ នៅ​ភូមិ​​​​​គោក​​សេះ​​ ឃុំ​ភ្នំ​​ដី ស្រុក​​​ភ្នំ​​​ស្រុក​​​​ ​​​​ធ្វើ​​​ការ​នៅ​​ហាង​​សាច់​គោ​​​​អាំង​​​អូ​រ​អំ​បិល​​ ស្ថិត​​ក្នុង​​ភូមិ​​​គោ​​​រ​ដ្ឋាន​​​ សង្កាត់​​​អូរ​អំ​បិល​​ ក្រុង​​សិរី​សោ​ភ័ណ ។ ​​មុន​ពេល​កើត​ហេតុ​​ម្ចាស់​​ហាងសាច់​​គោ​អាំង​​អូរ​​អំបិល​​ថ្មី​​ ដែ​ល​ត្រូវ​​​​ជា​សាច់​ញាតិ​​បាន​នាំគ្នា​​​ជិះ​រថ​យន្ត​​​ជា​លក្ខ​ណៈ​​​ ក្រុម​​គ្រួសារ​​ដែល​​​​មាន​អ្នក​ជិះ​​ប្រុស​ ស្រី​ចំនួន​​១៤នាក់​​ រួមទាំង​​នារី​រង​គ្រោះផង​​ទៅ​​លេងនៅ​​អា​ង​ទឹក​​​ត្រពាំង​​​ថ្ម ។ ​ពេល​​​ត្រឡប់​មក​​វិញ មេឃ​​​​បាន​បង្អុរ​​ភ្លៀង​​​ស្រិចៗ​​រហូត​​​ចាប់​​​ពី​​ស្រុក​​ភ្ន​ំស្រុកមក ​​ លុះ​មក​ដល់​​ចំណុច​ខាង​លើ​​​​នាង​បាន​​​ឱ្យ​អ្នក​បើក​បរ​​​រថយន្ត​​​​ឈប់​​ ដើម្បី​ចុះ​ទៅ​បត់​ជើង​​តូច​​ក្នុង​នោះ​​ក៏​មាន​​​នារី​​​​ម្នាក់​​​​​ចុះ​​ បត់​ជើង​​​​​ដែរ​ ដែល​នៅ​​​​ចម្ងាយ​​ពី​រ​ថយន្ត​​​​ប្រមាណ​៣ទៅ​៤ម៉ែត្រ​​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​​ពី​នាង​​​បត់​ជើង​​​​រួច ​ទើប​​ឈាន​ជើង​​​ដើរ​មក​ជិះ​​​រថយន្ត​​ ​ក៏​ត្រូវ​​​​រន្ទះ​​បាញ់​​​ បណ្តាល​ឱ្យ​​​អ្នក​ជិះ​លើ​រថ​យន្ត​មាន​ការ​​​​​ភ័យ​តក់​ស្លុត​គ្រប់​ៗ​គ្នា​ ។ ស្រប​ពេល​​​នោះ​​នារី​ម្នាក់​​​ដែល​បត់​​​ជើងជា​មួយ​គ្នា​​​​​ឃើញ​​នារី​រង​ គ្រោះ​​​ទន់​ជង្គង់​​​ក៏ ស្ទុះ​​​ទៅ​គ្រាហ៍​​ រួ​ច​នាំ​គ្នា​​លើ​ក​ដាក់​លើ​រថយន្ត​​​យក​មក​ព្យា​បាល​​​​នៅ​មណ្ឌល​សុខ​ភា​ព ​​សិរី​សោ​​ភ័ណ​​​ ដោយ​​​​​​នឹក​ស្មាន​​​ថា នាង​​​មិន​ទាន់​ស្លាប់​​គ្រាន់​តែ​​សន្លប់​​ ព្រោះ​​​​​ដង​ខ្លួន​​នៅ​ទន់​​នៅ​ឡើយ​​ ​​​លុះ​​មក​ដល់​​​​មន្ទីរ​​ពេទ្យ​គ្រូ​ពេទ្យ​​​ប្រាប់​ថា នាង​​ស្លាប់​​បាត់​បង់​ជីវ​ិត​ទៅ​ហើយ​ ។

 

​នៅ​ពេល​នោះ​ដែរ​ គេ​បាន​​ធ្វើ​​កោស​ល្យ​វិច័យ​​​​សព​​​​ដោយ​មាន​​ការ​ចូល​រួម​ពី​​លោក​​​ឡុង​ ជាប ​ព្រះ​រាជ​អាជ្ញា​​​រង​សាលា​​ដំបូង​ខេត្ត​​​ នគរ​បាល​​​បច្ចេក​ទេស​​វិទ្យាសាស្ត្រ​​ នគរ​បាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​​​ធ្ងន់​​ និង​គ្រូ​ពេទ្យ​​​​ ។ ​តាម​ការ​​ពិ​និត្យ​​​នៅ​លើ​ខ្លួន​​សព​​ មាន​ស្នាម​​​ជាំ​ខ្មៅ​​​​នៅ​ដើម​ក ដើម​​​ទ្រូង​​ និង​​​ឆ្អឹង​​​​​ជំនីរ​ ។ ​សមត្ថ​កិច្ច​​បានអះ​អាង​ថា ​ជន​រង​​គ្រោះ​​​ពិត​ជា​​ស្លាប់​​ដោយ​សារ​​​រន្ទះ​បាញ់​​​​មែន​ ​ហើយ​ក្រោយ​ពី​​​​ពិ​និត្យ​​​រួច ក៏​​​បាន​បញ្ជូនសព​យក​​ទៅ​​ធ្វើ​បុណ្យ​​នៅ​ឯ​ភូមិ​កំណើត​​​​របស់​នាង​​វិញ​ ទាំង​ក្តី​សោក​សៅ ៕

 

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]